ការវិវឌ្ឍន៍ យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា បានបង្កើត នូវ ជំនាញថ្មីៗ ជាច្រើន ដែលទាមទារ ឱ្យ កម្លាំង ពលកម្មសកម្ម មាននូវ ជំនាញពិតប្រាកដ ទាំងជំនាញគោល និងជំនាញឌីជីថល បន្ថែម ។
លើក ឡើង ក្នុង ឱកាសចូលរួមជាអធិបតី ក្នុង វេទិកា កម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០» ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ក្រុមប្រឹក្សា ភិបាល នៃមជ្ឈមណ្ឌល កម្ពុជា ៤.០ និងជា ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា មានប្រសាសន៍ថា ចំពោះ កម្ពុជា យើង ត្រូវ ការ យុវជន ដែលមានជំនាញឌីជីថល ដើម្បីបំពេញតម្រូវការ នៅ ក្នុង ទីផ្សារ ការងារ ទាំង ការ ចាប់យកអាជីពទូទៅ និង អាជីពជាអ្នកជំនាញ ផ្នែក បច្ចេកវិទ្យា ដូច្នេះ ការ ដែលមានជំនាញឌីជីថល នឹង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ពង្រឹង នូវ ប្រសិទ្ធភាព ការងារ របស់យុវជន។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា នាពេលបច្ចុប្បន្ននេះ ភាគច្រើន នៃអាជីពការងារស្ទើរតែទាំងអស់ ដែលផ្តល់ប្រាក់ចំណូលសមរម្យ គឺពុំអាចកាត់ផ្តាច់ពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបំពេញការងារបាននោះឡើយ ។