ដោយទទួលបានការសន្តោសប្រោស ប្រកបដោយទឹកចិត្តសប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បញ្ជូនប្អូនស្រី មកព្យាបាល វះកាត់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។ ក្រោយពីទទួលការវះកាត់ដោយជោគជ័យ, បច្ចុប្បន្ន សុខភាពរបស់ប្អូនស្រី មានភាពរឹងប៉ឹងត្រលប់មកវិញ ព្រមទាំងទទួលបានការអនុញ្ញាតឱ្យវិលត្រលប់ទៅផ្ទះវិញផងដែរ។
ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ការស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
សូមអរគុណក្រុមគ្រូពេទ្យ TYDA