ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

កូនប្រភេទនេះនៅមានប៉ុន្មាននាក់ទៀត?ជនដៃដល់ម្នាក់ប្រើហិង្សាក្នុងគ្រួសារ ដោយបានវាយប្អូនស្រី និងវាយទៅលើម្តាយបណ្តាលឱ្យរបួសធ្ងន់រហូតសន្លប់បាត់ស្មារតីត្រូវនគរបាលឃាត់ខ្លួន

   ខេត្តក្រចេះ ៖ នគរបាលឃាត់ខ្លួនបានហើយជនប្រើហិង្សាក្នុងគ្រួសារ ដោយបានវាយប្អូនស្រី និងវាយទៅលើស្រ្តីជាម្តាយបណ្តាលឱ្យរបួសយ៉ាងធ្ងន់រហូតដល់សន្លប់បាត់ស្មារតី ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងតាមរយៈផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅព្រឹកទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ។ 

    សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា បុរសដៃដល់ដែលបានប្រើហិង្សាក្នុងគ្រួសារ ដោយបានវាយប្អូនស្រី និងវាយទៅលើស្រ្តីជាម្តាយបណ្តាលឱ្យរងរបួសធ្ងន់រហូតដល់សន្លប់បាត់ស្មារតី ត្រូវបានម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយជ្រះ ចុះទៅចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ក្រោយបង្កហេតុរយៈពេល៣ថ្ងៃរួចមក។

    សមត្ថកិច្ចបានបន្តថា ជនដៃដល់ឈ្មោះ ចេន ជីន អាយុ៣៣ឆ្នាំ សព្វថ្ងៃស្នាក់នៅក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ចំណែកឯស្រ្តីជាម្តាយមានអាយុ៥៦ឆ្នាំ។ 

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយការឃាត់ខ្លួនជននេះត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកស្នួលដើម្បីកសាងរឿងចាត់ការបន្តតាមនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *