ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ដេញថ្លៃប្រាក់៥០លានដុល្លារ ខណៈអ្នកជំនាញថា នេះជាវិធានការដើម្បីរក្សាស្ថិរភាពប្រាក់រៀល

ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ដេញថ្លៃប្រាក់៥០លានដុល្លារ ចំនួន៤លើកនៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ដែលការប្រកាសនេះត្រូវបាន អ្នកជំនាញក្នុងវិស័យធនាគារ លើកឡើងថា ជាវិធានការដ៏សំខាន់ និងទាន់ពេលវេលាក្នុងការរក្សាស្ថិរភាពប្រាក់រៀល។

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៤ ខែកញ្ញា ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ឱ្យត្រៀមលក្ខណៈចូលរួមដេញថ្លៃប្រាក់ដុល្លារអាមេរិក តាមកាលបរិច្ឆេទដែលបានកំណត់ដោយធនាគារជាតិ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ៖ «ធនាគារជាតិនែកម្ពុជាបានកំណត់ការដេញថ្លៃនោះចំនួន៤លើកក្នុងខែនេះ គឺលើកទី១ នៅថ្ងៃទី៦ ចំនួន១០លានដុល្លារអាមេរិក។ លើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ចំនួន១៥លានដុល្លារអាមេរិក, លើកទី៣ នាថ្ងៃទី១៣ ចំនួន១០ដុល្លារអាមេរិក និងលើកទី៤ប្រព្រឹត្តទៅនាថ្ងៃទី១៥ ចំនួន១៥លានដុល្លារអាមេរិក»។

adm

Leave a Reply

Your email address will not be published. Required fields are marked *