កម្ពុជាកំពុងបន្តការចរចាដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ទីផ្សារប្រទេសចិននិងថៃ ខណៈដែលការចរចាជាមួយ ប្រទេសវៀតណាម គឺបានឯកភាពគ្នារួចរាល់ហើយ ។ លោក ងិន ឆាយ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងស្វះស្វែងរកទីផ្សារនាំចេញផ្លៃមៀនប៉ៃលិនស្រស់ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ ដែលបានខិតខំដាំដុះដំណាំប្រភេទនេះ ។ លោកបានបន្តថា ក្រុមការងារកម្ពុជា បានបន្តទាក់ទងជាមួយភាគីថៃនិងចិនជាញឹកញាប់ ដើម្បីធ្វើយ៉ាងណាអាចពន្លឿនការចរចានេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ព្រោះភាគីទាំងពីរមិនទាន់ឯកភាពនៅឡើយ ពាក់ព័ន្ធនឹងបញ្ហាភូតគាមអនាម័យ និងការចុះពិនិត្យ វាយតម្លៃនៅចម្ការផ្ទាល់ ដោយសារតែបញ្ហាជំងឺកូវីដ-១៩នៅតែបន្តរាតត្បាតឥតឈប់ឈរ ។ លោក បញ្ជាក់យ៉ាងដូច្នេះថា ៖ « ការចរចាបើកទីផ្សារយើងបានធ្វើការចរចាជាមួយនឹងប្រទេសជិតខាង មានប្រទេសវៀតណាម ថៃ ហើយនិងប្រទេសដែលមានទីផ្សារធំៗគឺចិន ការចរចាជាមួយវៀតណាមគឺយើងបានឯកភាពគ្នាហើយគឺមិនមានបញ្ហាចោទទេ ដោយឡែកការចរចាជាមួយប្រទេសថៃមកដល់ពេលនេះ គឺមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នានៅឡើយទេ គឺយើងរង់ចាំ ចម្លើយពីភាគីថៃពាក់ព័ន្ធទៅនឹងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដោយឡែកការចរចាបើកទីផ្សារជាមួយនឹងចិន គឺអគ្គរដ្ឋបាលគយចិន មិនទាន់អាចបញ្ជូនជំនាញភូតគាមអនាម័យ ដើម្បីធ្វើការវាយតម្លៃចម្ការមៀនប៉ៃលិននៅក្នុងប្រទេសកម្ពុជាបាននៅឡើយនោះទេ ។ ភាគីកម្ពុជាបានទាក់ទងទៅភាគីចិនជាញឹកញាប់ដើម្បីតាមដាន ក៏ដូចជាពន្លឿនការចរចា ហើយភាគីចិនបានឆ្លើយតបមកកម្ពុជាវិញថា ខាងមន្ត្រីជំនាញកំពុងតែពិនិត្យមើលឯកសារ ហើយនៅពេលដែលបញ្ហាជំងឺកូវីដ១៩ថយចុះនោះ ភាគីចិននឹងបញ្ជូនមន្ត្រីជំនាញចុះមក ពិនិត្យ វាយតម្លៃលក្ខខណ្ឌគុណភាពអនាម័យនៅប្រទេសកម្ពុជាយើងហើយ »។ លោក […]
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំទីស្នាក់ការគណបក្សរាជធានីភ្នំពេញ។ ថ្លែងទៅកាន់សមាជិកប្រមាណជាង៥០០នាក់ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីការសម្រេចរបស់មហាសន្និបាតគណបក្សក្រោមវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានទាំង៤រូបដោយជ្រើសតាំងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ថែមពេលនេះ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ទៅកាន់សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីការសម្រេចបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៤៩៦រូបដែលធ្វើឲ្យបរិមាណសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានចំនួនសរុប១ ៣១២រូប និងការសម្រេចបញ្ចូលសមាជិកគណអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សចំនួន២៣រូបបន្ថែមទៀតផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តម ហេង សួរ បានជំរុញឱ្យគណបក្សមូលដ្ឋានពង្រឹងការកសាងសមាជិកភាព និងអនុវត្តឱ្យល្អប្រសើរនូវគោលនយោបាយរបស់គណបក្សដើម្បីថែរក្សាសន្តិភាព ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើតសមិទ្ធិផលធំៗ ថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា៕
ជាក់ស្តែង ថ្មីៗនេះ (៣ មិថុនា ២០២២) អ្នកប្រើប្រាស់ TikTok @spoyspoy80 ជាមនុស្សម្នាក់ក្នុងចំនោមមនុស្សដែលភ្លេចការព្រមាននេះ ប៉ុន្តែសំណាងល្អដែលនាងបានរួចជីវិត បានចេញមកប្រាប់ពីនាទីស្ទើរស្លាប់ បន្ទាប់ពីញ៉ាំធុរេន និងស្រាបៀរ បណ្តាលឲ្យពិបាកដកដង្ហើមខ្លាំង ដោយភ្ជាប់សារហាមគ្រប់គ្នាកុំធ្វើរឿងនេះដូចខ្លួនថា៖ «សូមរំលឹកខ្លួនអ្នកផង សម្រាប់ការរស់រានមានជីវិតដូចអព្ភូតហេតុនេះ អរគុណអ្នកទាំងអស់គ្នា ដែលបាននៅក្បែរខ្ញុំ»។ ក្នុងវីដេអូឃ្លីប បានបង្ហាញនាងកំពុងស្ថិតនៅក្នុងរថយន្តសង្គ្រោះ ជាមួយស្ថានភាពស្ទើរតែសន្លប់ បើកភ្នែកធំៗ ខណៈបុរសម្នាក់ដែលអមដំណើរជាមួយ បានទះមុខដើម្បីហៅឲ្យនាងដឹងខ្លួន ហើយស្រែកថា កុំដេកលក់ៗ និងផ្លុំមាត់ជាប្រចាំ។ ក្រោយមក អ្នកប្រើប្រាស់ TikTok @spoyspoy80 បានបង្ហោះឃ្លីបបង្ហាញពីស្ថានភាពជំងឺរបស់នាង បន្ទាប់ពីចេញពីមន្ទីរពេទ្យ ដោយនិយាយថា នាងចាប់ផ្តើមញ៉ាំទុរេន ៣ ក្លែប ផឹកស្រាបៀរ ២ ដប ប៉ុន្តែ នាងផឹកស្រាបៀរដបទី២ មិនទាន់អស់ផង ស្រាប់តែមានអាការក្តៅក្រហល់ក្រហាយពេញខ្លួនប្រាណ តឹងទ្រូង មិនអាចដកដង្ហើមបាន ដូចជាមានអ្វីមួយស្ទះបំពង់ករបស់នាងគ្រប់ពេលតែម្តង។ ទាក់ទងរកណីនេះ កន្លងមក លោកវេជ្ជបណ្ឌិត เจษฎา เด่นดวงบริบาลសាស្ត្រាចារ្យមហាវិទ្យាល័យវិទ្យាសាស្ត្រ Chulalongkorn University […]