ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានាធិបតីហ្វីលីពីន ចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូន លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជអរ ប្រធានាធិបតីហ្វីលីពីន ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ហ្វីដែល វាលដស រ៉ាម៉ូស អតីតប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
តាមរយៈសាររំលែកទុក្ខរបស់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «តាងនាមឲ្យរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការរំលែកទុក្ខ និងសមានចិត្តយ៉ាងជ្រាលជ្រៅជូនដល់ឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ជាពិសេសក្រុមគ្រួសារសព ក្នុងគ្រាដ៏សែនសោកសង្រេងនេះ»។
សម្ដេចបានចាត់ទុកថា នេះគឺជាការបាត់បង់ធំធេងនូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបរបស់ហ្វីលីពីន និងមិត្តដ៏ល្អម្នាក់របស់ កម្ពុជា ដែលបានគាំទ្រដល់សមាជិកភាពរបស់កម្ពុជានៅក្នុងអាស៊ាន។
តាមរយៈសារលិខិតនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ឯកឧត្តម ហ្វីដែល វ៉ាលដេស រ៉ាម៉ូស ដែលបានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរបស់ហ្វីលីពីន និងតំបន់ នឹងត្រូវបានចងចាំជារដ្ឋបុរសដ៏អស្ចារ្យមួយរូបជានិច្ច»៕
ខាងក្រោមនេះជាសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន៖
adm

Leave a Reply

Your email address will not be published. Required fields are marked *