មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានមួយរូប បាននិយាយ កាលពីថ្ងៃពុធ ថាចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ បានកើនឡើងដល់៦៣នាក់ ខណៈ១២៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Liaqat Khan ដែលជាអគ្គនាយកមន្ទីរពេទ្យប្រចាំតំបន់កើតហេតុក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ បន្តថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនលើសនេះដោយសារតែចំនួនអ្នករងរបួសច្រើន ។
ការរាយការណ៍ក្រោយការវាយប្រហារ បានឱ្យដឹងថា អ្នករងរបួសដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យជាច្រើន ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។