កីឡាការិនី ម្ចាស់មេដាយប្រាក់ស៊ីហ្គេមឆ្នាំ២០២៣ ទួន ស្រីភីន បានបង្ហើបក្តីរំពឹងខ្ពស់ថា ការខិតខំហ្វឹកហាត់ប្រដាល់គុនខ្មែរនឹងជួយឲ្យនាងឈានជើងចូលសង្វៀនប្រកួតកម្រិតអន្តរជាតិ
កីឡាការិនីប្រដាល់គុនខ្មែរ ម្ចាស់មេដាយប្រាក់ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទួន ស្រីភីន បាននឹងកំពុងហ្វឹកហាត់យ៉ាងខ្លាំងជាមួយមិត្តរួមអាជីពក្នុងក្លឹបប្រដាល់គុនខ្មែ ប្រដាល់ មហិទ្ធិឬទ្ធមេសរថ្ងក គុនខ្មែរ ដើម្បីសម្រួចអភិវឌ្ឍសមត្ថភាពក្រសោបបានឱកាសឡើងសង្វៀនប្រកួតនៅក្នុងស្រុកឲ្យបានច្រើនទទួលបានកេរ្តិ៍ឈ្មោះ និងប្រាក់កម្រៃយកមកជួយទ្រទ្រង់ជីវភាព គ្រួសារ។
ទួន ស្រីភីន អះអាងថា ចាប់តាំងពីនាងចូលប្រឡុកក្នុងអាជីពប្រដាល់គុនខ្មែរ អាជីពមួយនេះបានកែប្រែជីវភាពដែលធ្លាប់តែក្រំបាកមកធូធាកម្រិតមធ្យមហើយ នាងរំពឹងជឿជាក់ថា តាមរយៈការខិតខំហ្វឹកប្រឹងប្រែងហាត់ពង្រឹងសមត្ថភាព និងជួយឲ្យនាងមានកេរ្តិ៍ឈ្មោះបោះសំឡេងអាចឈានជើងចូលរួមការប្រកួតនៅសង្វៀនអន្តរជាតិនៅក្រៅស្រុក ដើម្បីបង្ហាញគុនខ្មែរទៅកាន់អន្តរជាតិ។