ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

សម្រេចចេញដីកាឃុំខ្លួន ជនទុច្ចរិតដែលបានប្រើប្រាស់ល្បិចដដែលៗ ឆបោកតាមរយៈហ្វេសប៊ុក

 

ភ្នំពេញ ៖ សម្រេចចេញដីកាឃុំខ្លួនជនទុច្ចរិតដែលបានប្រើប្រាស់ល្បិចដដែលៗឆបោ.កតាមរយៈហ្វេសប៊ុក ក្រោមរូបភាពធ្វើជាគ្រោះថ្នាក់ចរាចរណ៍ ហើយលួងលោមទារប្រាក់ពីជនរងគ្រោះ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ។

ដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទខាងលើមានឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ.ឆបោ.ក ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ (មាន២សំណុំរឿង និងដីកាបង្គាប់ឲ្យឃុំខ្លួនក៏២ដែរ) ដែលបទល្មើសនេះ មានចែងតាមបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈជនសង្ស័យធ្វើសកម្មភាពបោ.កប្រាស់ស្ត្រីវ័យចំណាស់ម្នាក់តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែទៀត ហើយរកមើលសម្លេងស្ត្រីវ័យចំណាស់ និងបានប្រើល្បិ.ចហៅជនរងគ្រោះថា «ម៉ែ» និងក្លែងធ្វើជានិយាយថា «កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញ (និយាយមិនច្បាស់) ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី៣០០០ដុល្លារ ទៅ៥០០០ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង។ បន្ទាប់មកជនរងគ្រោះ (ស្ត្រីវ័យចំណាស់) ភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ រួចវេរទៅឲ្យជនសង្ស័យភ្លាមៗតែម្តង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *