ព័ត៌មានសន្តិសុខសង្គម

មន្រ្តីជំនាញរម្លឹកពលរដ្ឋឱ្យធ្វើតេស្តរហ័ស បើមានអាការៈជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានក្រើនរម្លឹក ប្រជាពលរដ្ឋ ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួសរាន់ធ្វើតេស្តរហ័ស ដើម្បីការពារការចម្លងជំងឺទៅក្រុមគ្រួសារ និងអ្នកជុំវិញ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសានេះ បានប្រាប់អង្គភាពយើងឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល មិនទាន់​អាច​វាយតម្លៃ​ពី​ស្ថានភាព​ជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ ​គឺរង់ចាំពីរសប្តាហ៍ទៀត។
ការមិនទាន់វាយតម្លៃបាននៅពេលនេះ គឺដោយសារប្រជាពលរដ្ឋ បើពួកគេឈឺតែមិនរាយការណ៍ ក៏មិនដឹងតែបើពួកគេធ្វើតេស្តទើបអាចដឹងបាន។
លោកជំទាវវេជ្ជបណ្ឌិត ​បានអំពាវនាវដល់ប្រជាពលរដ្ឋ ​បើសង្ស័យឆ្លងជំងឺកូវីដ-១៩ ​ត្រូវធ្វើតេស្ត រហ័សហើយនៅដោយឡែក ​ដើម្បីកុំឱ្យមានការចម្លងបន្តទៅក្រុមគ្រួសារ​ និងអ្នកដទៃ និង​ត្រូវរាយ​ការណ៍ ​ជូនអាជ្ញាធរមូលដ្ឋាន​ ឬក្រុមគ្រូពេទ្យ។​ បើវិជ្ជមានមិនធ្ងន់ធ្ងរ ថែទាំព្យាបាលខ្លួនឯង​នៅ​ផ្ទះឱ្យបានត្រឹមត្រូវ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន ​ដោយប្រើប្រាស់យុទ្ធ សាស្រ្ត​ចាក់​ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុពី៣ឆ្នាំឡើង។
សម្រាប់ពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង ចាប់ពីដូសទី១ ដល់៤ អាចទៅចាក់បាន នៅទីតាំង​សុខាភិបាល​សាធារណៈ ឫទីតាំងដែលរៀបចំ​ ដោយអាជ្ញាធរមូលដ្ឋាន។ ​នៅឆ្នាំ២០២២ កម្ពុជា មាន​វ៉ាក់សាំងគ្រប់គ្រាន់ ​សម្រាប់ចាក់ជូនពលរដ្ឋអាយុ​ ចាប់ពីបីឆ្នាំឡើង។ នេះបើតាម​ការឱ្យ​ដឹង​ពី​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល៕
adm

Leave a Reply

Your email address will not be published. Required fields are marked *