ព័ត៌មាន

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យ​ដីវាស់វែងមានលក្ខណៈប្រព័ន្ធនៅស្រុកគិរីសាគរ

ថ្ងៃអង្គារទី២ ខែមីនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យ​ដីវាស់វែង មានលក្ខណៈប្រព័ន្ធ នៅស្រុកគិរីសាគរ ខេត្តកោះកុង។
កិច្ចប្រជុំនេះ គឺ​ដើម្បី​ត្រួតពិនិត្យ បញ្ជាក់ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន​ ពិនិត្យឱ្យបានច្បាស់​មុននឹង​ធ្វើការ​បិទផ្សាយ​ទិន្នន័យក្បាលដី ជាសាធារណ: ជៀសវាងកំហុសឆ្គងដោយប្រការណាមួយ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *