ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ប្តីប្រពន្ធ២នាក់ជិះម៉ូតូត្រូវរថយន្តស៊េរីទំនើបMecerdes G63 បើកលឿនទៅបុ.កម៉ូតូពីក្រោយ ប៉ើងទៅមុខជាច្រើនម៉ែត្បណ្តាលឲ្យស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ រួចរថយន្ដបង្កបន្តទៅបុ.កផ្ទ.ប់ជញ្ជាំងរថយន្ត២គ្រឿងទៀតឈប់ស្ងៀមតាមចិញ្ចើមផ្លូវ 

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបម៉ាក MecerdesG63 មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ជ្រុ.លទៅបុ.កម៉ូតូពីក្រោយយ៉ាងពេញទំហឹង ផ្លោងទៅមុខជាច្រើនម៉ែត្រ រួចបន្តល្បឿនទៅបុ.កផ្ទ.ប់ជញ្ជាំងនិងរថយន្ត២គ្រឿងទៀត នៅពីមុខបណ្តាលឲ្យរថយន្តបង្កខ្ទេ.ចមើលលែងយល់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាតឈានចូលថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពបុរសជាប្តី មានឈ្មោះអ៊ន អុន ភេទប្រុសអាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុងស៊ីធរកណ្តាល ខេត្តព្រៃវែង។ សពស្រ្តីជាប្រពន្ធ មានឈ្មោះភួងស្រីយ័ន្ត អាយុ៤៨ឆ្នាំ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញប្តីប្រពន្ធ២នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 1C-6183 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម គោលបំណងជិះចេញពីភ្នំពេញត្រឡប់ទៅស្រុកកំណើត នៅឯខេត្តព្រៃវែង ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តបង្កស៊េរីទំនើបម៉ា MecerdesG63 ពណ៌ខ្មៅពាក់ផ្លាកលេខ កម្ពុជាHL.800 បើកតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅស្របគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុ.លទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំ.ហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ រួចបន្តល្បឿនទៅបុកផ្ទប់រថយន្តដឹកទំនិញ២គ្រឿងទៀត ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំ.ហឹងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញមើលលែងយល់ ហើយភ្លាមនោះដែរ សមត្ថកិច្ចបានឃាត់ម្ចាស់រថយន្តបង្ក នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *