ខេត្តកណ្ដាល៖ស្ត្រីម្នាក់បានយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅវេរឱ្យអ្នកផ្សេងនៅភ្នាក់ងារធនាគារវីងហើយត្រូវបានភ្នាក់ងារវីងពិនិត្យឃើញថាជាប្រាក់ក្លែងក្លាយក៏ប្តឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី០៣ខែមេសាឆ្នាំ២០២២វេលាម៉ោង១៨និងនិង៣០នាទីនៅចំណុចផ្ទះជនរងគ្រោះជាភ្នាក់ងារវីងស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះឈ្មោះម៉ិចសីហាភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិលេខ១សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាលមានមុខរបរជាអាជីវករ។ចំណែកជនសង្ស័យឈ្មោះលឹមស្រីពៅហៅណែតភេទស្រីអាយុ៣៩ឆ្នាំមានទីលំនៅភូមិព្រែកតាព្រីងសង្កាត់សិត្បូក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាអ្នកលក់ដូរ(ឃាត់ខ្លួន)។
ប្រភពដដែលបន្តថានៅវេលាកើតហេតុខាងលេីពេលដែលជនរងគ្រោះកំពុងតែនៅផ្ទះបេីកអាជីវកម្មវីងរបស់ខ្លួនពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់នៅមុខផ្ទះហេីយយកលុយដុល្លារក្លែងក្លាយក្រដាសប្រាក់ប្រភេទ៥០ដុល្លារឱ្យជនរងគ្រោះវេរឱ្យប៉ុន្តែពេលជនរងគ្រោះមេីលលុយឃេីញថាលុយនោះជាលុយក្លែងក្លាយក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឱ្យចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួចឆែកក្រោមកែបម៉ូតូឃេីញប្រាក់ដុល្លារក្លែងក្លាយក្រដាស៥០ដុល្លារចំនួន៨សន្លឹកទៀតយកទៅសាកសួរនៅប៉ុស្តិ៍ហើយបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕