នាឱកាសអបអរទិវាមច្ឆជាតិ ឯកឧត្ដម នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ ឱ្យចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់ៗគ្នា ការពារ និងអភិរក្សប្រភេទត្រីកម្រៗនៅកម្ពុជា ខណៈដែលរដូវនេះជារដូវបិទនេសាទផងនោះ មិនត្រូវនេសាទដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ត្រីពងកូន។
ឯកឧត្ដម នេត ភក្រ្តា បានប្រាប់នៅថ្ងៃទី៤ ខែកក្កដាថា កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូនានា បានធ្វើការរួមគ្នាច្រើនលើការងារការពារ និងអភិរក្សមច្ឆជាតិនេះ ដោយបានលែងប្រភេទត្រីក ម្រៗមួយចំនួនចូលទៅទន្លេមេគង្គ ដើម្បីរក្សាត្រីកម្រ និងឱ្យវាបន្តពូជបង្កើតកូនចៅ រួមនឹងការអភិរក្សជីវៈចម្រុះផ្សេងទៀតឱ្យមាននិរន្តភាពផងដែរ។