ព័ត៌មាន

ក្រសួងប្រៃសណីយ៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ ដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សាដៃគូចំនួន៦ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល» ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួង លើការបន្តជំរុញការអប់រំពាក់ព័ន្ធនឹងជំនាញឌីជីថលនៅកម្ពុជា។

យោងតាមហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ ត្រូវបានដាក់ដំណើរដំណាល់គ្នានឹងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងនិងការជំរុញការអភិវឌ្ឍជំនាញឌីជីថលរវាងក្រសួងនិងគ្រឹះស្ថានសិក្សាខាងលើ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ក្រសួងឱ្យដឹងថា ពិធីដាក់ដំណើរការកម្មវិធី និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះដែរ ធ្វើឡើងក្រោមវត្តមានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍និងគ្រឹះស្ថានឧត្តមសិក្សាដៃគូចំនួន៦ សរុបប្រមាណ៣០០នាក់។

adm

Leave a Reply

Your email address will not be published. Required fields are marked *