(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក Ichiro KASHITANI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងប្រព្រឹត្តទៅ ហើយនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ ។ ក្នុងជំនួបនេះផងដែរ លោកសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota បានសុំការអនុញ្ញាតគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota […]
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ គឺជាទិវាពិភពលោកគ្មានថ្នាំជក់។ នៅក្នុងឱកាសនៃខួបនេះ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានង្ហាញការយល់ឃើញថា ប្រជាជនកម្ពុជានៅតែបន្ដប្រើថ្នាក់ជក់ដែលមានផលប៉ះពាល់ទៅដល់សុខភាពដដែល។ ដើម្បីជាការបន្ថែមការជំរុញប្រជាជនឲ្យផ្ដាប់បារីបាន អង្គការខាងលើស្នើរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ ដើម្បីជាចលករជំរុញឲ្យប្រជាជនផ្ដាច់បារី។ អង្គការខាងលើនេះបានអះអាងថា ការដំឡើងពន្ធថ្នាំជក់ ក្រៅពីជួយដល់សុខភាពប្រជាជនហើយ ក៏ជួយបង្កើនសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។ ចំពោះការលើកឡើងខាងលើនេះ មន្រ្ដីនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនព្រងើយកន្ដើយឡើយចំពោះសុខភាពប្រជាជនឡើយ ក៏ប៉ុន្ដែគ្រប់កិច្ចការទាំងអស់រាជរដ្ឋាភិបាលមិនអាចធ្វើដោយផ្អៀងទៅរកភាគីណា ជាងភាគីណានោះទេ ពោលចំពោះការជំរុញឲ្យប្រជាជនផ្ដាច់បារី វិធីល្អ និងមានប្រសិទ្ធភាពគឺការអប់រំ ដែលប្រសើរជាងការរឹតត្បិត ឬសង្កត់សង្កិនសិទ្ធិរបស់ពួកគាត់៕
ខេត្តព្រះវិហារ៖អាហារដ្ឋានយីហោស្រីពេជ្រនឹងចាប់បើកលក់ទទួលស្វាគមន៏អតិថិជនចាប់ពីថ្ងៃនេះតទៅហើយ។ដោយក្នុងនោះនិងមានមុខម្ហូបខ្មែរគ្រប់មុខដែលជាស្នាដៃដ៏ប៉ិនប្រសព្វរបស់មេចុងភៅដ៏ចំណានដែលធ្លាប់មានបទពិសោធន៏ដ៏ល្បីជាច្រើនឆ្នាំមកហើយ។អាហារដ្ឋានយីហោស្រីពេជ្រនេះស្ថិតក្នុងភូមិថ្នល់បែកឃុំថ្មីស្រុកគូលេនខេត្តព្រះវិហារ។ ចំពោះមុខម្ហូបដែលជាស្នាដៃដ៏ប៉ិនប្រសប់នេះមាននៅអាហារដ្ឋានយីហោស្រីពេជ្ររួមមានដូចជា,ឡុកឡាក់សាច់គោ,ឡុកឡាក់សាច់គោពងទា,ឆាស្ពៃជូរ,សម្លរម្ជូរខ្ទិះគ្រឿងក្នុងសាច់គោ,មច្ចាប្រលែងគុម្ពម្អមស្រែ,ម្រះស្ងោរសាច់ជ្រូក,ឆាជូរអែមឆ្អឹងជំនីជ្រូក,ត្រីតាអោនឬត្រីឆ្លូញស្រែចៀន,ត្រីប្រម៉ាពងទាចៀន,ស្ងោជ្រកត្រីរ៉សស្រែ,ស្ងោជ្រក់សាច់គោ,ស្ងោរជ្រក់មាន់ស្រែ,។ជាមួយនោះមានម្ហូបកុម្ម៉ងគ្រប់មុខទៅតាមតម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជន។ សូមបញ្ជាក់ថាទីតាំងអាហារដ្ឋានស្រីពេជ្រយើងខ្ញុំមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦២បេពីខេត្តព្រះវិហារឆ្ពោះទៅកាន់តំបន់រម្មនីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលេនខេត្តព្រះវិហារ។ បញ្ជាក់បើអថិតិជនអញ្អើញមកពីខេត្តព្រះវិហារតាមបណ្តោយផ្លូវជាតិលេខ៦២ត្រង់ទៅប្រាសាទព្រះវិហារហួសផ្លូវបំបែកឆ្ពោះទៅកាន់ស្រុកគូលែនប្រហែល៥០ម៉ែតនៅខាងស្ដាំដៃនឹងឃើញទីតាំងអាហារដ្ឋានរបស់យើងខ្ញុំនឹងរង់ចាំទទួលស្វាគមន៏ដោយក្តីសោមនស្សរីករាយ។ ដោយចាប់ទទួលទ្រង់ឯកឩត្តមបងប្អូនពុកម៉ែដោយចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃហើយបើទ្រង់ឯកឩត្តមលោកលោកស្រីពុកម៉ែបងប្អូនអញ្ជើញមកពីខាងស្រុកជាំក្សាន្តឆ្ពោះទៅកាន់ខេត្តព្រះវិហារវិញនោះគឺអាហារដ្ឋានស្រីពេជ្រយើងខ្ញុំនឹងនៅខាងឆ្វេងដៃរបស់ទ្រុងឯកឩត្តមពុកម៉ែបងប្អូននឹងនៅទល់មុខផ្ទះវីងវេរលុយតែម្តង។ គួរបញ្ជាក់ថាសម្រាប់មុខម្ហូបដែលអថិតិជនកុម្ម៉ងមុខម្ហូបដោយហូបម្នាក់១ចម្អែតសម្រាប់មុខម្ហូប១មុខហើយសម្រាប់មនុស្សម្នាក់គឺអស់ត្រឹមតែ១ម៉ឺនរៀលតែប៉ុណ្ណោះដោយឡែកសម្រាប់អាហារសម្រន់ពេលព្រឹកគឺមានដូចជាគុយទាវសាច់គោ,គុយទាវសាច់ជ្រូក,បាយសាច់មាន់,បាយសាច់ជ្រូក,មុខម្ហូបផ្សេងៗទៀតគឺចំណាយអស់តែក្នុងម្នាក់ត្រឹម៦.០០០រៀលប៉ុណ្ណោះលោកអ្នកអាចពិសារបានមួយចម្អែត៕