Related Articles
ឯកឧត្តម ចាន់ សារ៉ាន់ អំពាវនាវដល់សមាជិកបក្សទាំងអស់ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី២៣ ខែកក្កដាខាងមុខឲ្យបានគ្រប់ៗគ្នា
ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២៣នេះឯកឧត្តម ចាន់ សារ៉ាន់ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយចុះជួយស្រុកចន្រ្ទានឹងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសំរោង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ចន្ទ្រាបានអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងជំរុញបងប្អូនពលរដ្ឋទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា លេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា។ ការថ្លែងលើកឡើងបែបនេះរបស់ឯកឧត្តម បានធ្វើឡើង ខណៈដែលឯកឧត្តមចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ បន្ថែមលើសពីនេះ ឯកឧត្តម ចាន់ សារ៉ាន់ ក៏បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តចូលរួម ដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀតទាំងសេវា សំណូមពរ និងតំរូវការ ហើយការសំណូមពរដែលមានភាពចាំបាច់នៅមូលដ្ឋានត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា ព្រមទាំងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាន ឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត។ នៅក្នុងឱកាសនោះឯកឧត្តមក៏បានលើកយកចំណុចសំខាន់ៗមួយចំនួនដូចជា ប្រឡាយរំដោះទឹក ។ល។ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើការសំណូមពរឲ្យអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ ហើយរាល់ការសំណូមពរដែលចាំបាច់ក្រុមការងារ […]
អត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ។ ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។ ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។ និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, […]
រដ្ឋបាលខេត្តស្វាយរៀងនិងក្រុមការងារចម្រុះជួបពិភាក្សាត្រួតពិនិត្យនិងចុះពិនិត្យទីតាំងព្រៃឈើជាក់ស្តែងដែលប្រជាពលរដ្ឋចូលរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំង នៅស្រុករមាសហែក
ខេត្តស្វាយរៀង: ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនិងក្រុមការងារចម្រុះនៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជួបជាមួយតំណាងប្រជាពលរដ្ឋដើម្បីពិភាក្សាដោះស្រាយរួមអំពីការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំង។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងស្រុករមាសហែក លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តអស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំ ក្រសាំង ឃុំត្រស់ និង ឃុំ អណ្តូងត្របែកផងដែរ។ ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ឱ្យដឹងថា:កិច្ចការងាររបស់រដ្ឋបាលខេត្តស្វាយរៀងគឺជាអ្នកសម្របសម្រួលពីព្រោះថារឿងដីនេះវាពាក់ព័ន្ធទៅនឹងក្រសួងកសិកម្មដែលមានតំណាងក្រសួងកសិកម្មជាអ្នកចូលមកដើម្បីត្រួតពិនិត្យហើយនិងព្យាយាមដោះស្រាយឱ្យបងប្អូន។ ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍បន្តទៀតថា:នាពេលកន្លងមកអ្នកតំណាងពីមុនជាអ្នកបង្កបញ្ហារហូតមកដល់សព្វថ្ងៃនេះពីព្រោះថាមានបងប្អូនប្រជាពលរដ្ឋយើងបាននាំគ្នារៃអង្គាសថវិកាឲ្យអ្នកតំណាងមួយចំនួនអញ្ចឹងហើយនៅពេលដែលលោកបានអញ្ជើញមកជួបជាមួយបងប្អូនលោកតែងតែប្រាប់បងប្អូនប្រជាពលរដ្ឋកុំឱ្យចំណាយថវិកានៅក្នុងការរត់ឯកសារដែលវាខុសនឹងនីតិវិធីហេតុដូច្នេះហើយលោកសូមអំពាវនាវកុំឱ្យបងប្អូនចាញ់បោកគេ។ ឯកឧត្តមអភិបាលរងខេត្តក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវទុកចិត្តលើរដ្ឋបាលខេត្តក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ។ដូច្នេះហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកិច្ចការអ្វីនោះត្រូវធ្វើសំណុំលិខិតក៏ដូចជាសំណើទៅតាមភូមិឃុំស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់មិនត្រូវធ្វើរំលងរដ្ឋបាលខេត្តនោះឡើយពីព្រោះថាការដោះស្រាយគឺថ្នាក់ក្រោមជាអ្នករៀបចំសំណុំឯកសារទៅតាមផ្លូវច្បាប់។ សូមរម្លឹកផងដែរថា:កិច្ចការដី៧៨គ្រួសារកន្លងមកបងប្អូនប្រជាពលរដ្ឋបានសុំទៅខេត្តក្នុងឆ្នាំ ២០១១ កន្លងមករដ្ឋបាលខេត្តបានដាក់សំណើជូនសម្ដេចនាយករដ្ឋមន្ត្រីហើយសម្តេចបានចាត់ឱ្យធ្វើការវាស់វែងដីនៅទូទាំងប្រទេសតែម្ដងដោយមានមន្ត្រីសុរិយោដីក៏ដូចជានិស្សិតស្ម័គ្រចិត្តដែលនៅពេលវាស់ចែកជូននោះគឺមានរយៈពេលមួយឆ្នាំទើបចប់សព្វគ្រប់ដោយពុំមានការតវ៉ានោះទេមានទាំងរបាយការណ៍ថែមទៀតផង។ ក្នុងកំឡុងខែកក្កដាឆ្នាំ ២០១២ គណៈរដ្ឋមន្ត្រីបានចេញស.ជ.ណបញ្ចប់រួចហើយដោយមិនទទួលស្គាល់លិខិតផ្សេងៗទៀតនោះឡើយ។ ដូច្នេះហើយសូមកុំឲ្យបងប្អូនប្រជាពលរដ្ឋជឿទៅលើការញុះញង់ថាមានការចែកដីធ្លីធ្វើប្លង់ដីទៀតឱ្យសោះ។ មានអ្នកខ្លះដើរប្រមូលលុយគេឮថាឆ្វៀលដីកន្លែងផ្សេងៗទៀតឱ្យគឺបានបញ្ចប់ហើយបើមានអីត្រូវដាក់ទៅរដ្ឋបាលខេត្ត។ អ្វីដែលខុសគឺវានៅតាមលងជានិច្ច។ អ្នកដែលរំលោភយកដីធ្លីត្រូវមានទោសទណ្ឌ។ ដូច្នេះតំណាងបងប្អូនប្រជាពលរដ្ឋត្រូវស្វែងរកឯកសារគេផងជៀសវាងមានបញ្ហា។ នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ការដាំឈើដែលមានល្បឿនលឿនដោយដាំវិលជុំ។ ដូច្នេះរដ្ឋត្រូវធ្វើតាមច្បាប់បើខុសច្បាប់និងទទួលទោសទណ្ឌជាប់ពន្ធនាគារពីមួយឆ្នាំទៅ ៥ឆ្នាំ។ សូមបញ្ជាក់ផងដែរថា:នៅក្នុងឱកាសនោះដែរក្រុមការងារចម្រុះក៏បានអញ្ជើញចុះទៅត្រួតពិនិត្យទីតាំងដីស្ថិតនៅក្នុង ឃុំ ត្រស់ ឃុំ អណ្តូងត្របែក និង ឃុំក្រសាំង ស្រុករមាសហែកដែលត្រូវបានជនមិនស្គាល់មុខយកកូនឈើទៅដាំក្នុងបំណងរំលោភយកដីរដ្ឋផងដែរ។