ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសម័យនោះ កម្ពុជាបានបង្កើតឱ្យមាន “តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង” ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។

-១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា “តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង” ។
-១៩៨៥ “តុលាការប្រជាជនកំពូល” និង “មហាអយ្យការអមតុលាការប្រជាជនកំពូល” ត្រូវបានបង្កើតឡើង។
-១៩៩២ “សាលាឧទ្ធរណ៍” ទើបត្រូវបានបង្កើតឡើង។
-១៩៩៣ មាន “តុលាការជាន់ទាប” “សាលាឧទ្ធរណ៍” និង “តុលាការកំពូល” និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ។

បច្ចុប្បន្ន សាលាដំបូង និង អយ្យការអមសាលាដំបូងបានដាក់ឱ្យដំណើការគ្រប់រាជធានី-ខេត្ត នៅទូទាំងប្រទេស និងមានសាលាឧទ្ធរណ៍តំបន់ចំនួន ៣ គឺ៖ សាលាឧទ្ធរណ៍ព្រះសីហនុ សាលាឧទ្ធរណ៍បាត់ដំបង និង សាលាឧទ្ធរណ៍ត្បូងឃ្មុំ។

adm

Leave a Reply

Your email address will not be published. Required fields are marked *