ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីជាប់គាំង ក្រោយក្រុមហ៊ុនវិនិយោគដកចេញ

លោកស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគិរីកំពុងជាប់គាំងនៅឡើយ ដោយសារក្រុមហ៊ុនចិនដែលវិនិយោគលើគម្រោងនេះបានដកចេញវិញ ក្រោយពីក្រុមហ៊ុនរងការខាតបង់នៅក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ការថ្លែងបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី“សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល” នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
អ្នកនាំពាក្យដដែលបន្ថែមថា បន្ទាប់ពីក្រុមហ៊ុនចិនដែលដកចេញ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានស្នើសុំគោលការណ៍ចំនួនបីចំណុចទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាក្រសួងគ្រប់គ្រងលើការងារនេះផងដែរ។
ក្រោយទទួលបានសំណើទាំងបីរួច លោកលោកស៊ិន ចាន់សិរីវុត្ថាថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានណែនាំឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលខិតខំស្វែងរកក្រុមហ៊ុនដៃគូវិនិយោគបន្តទៀត។ យ៉ាងណាមិញ លោកបានឱ្យដឹងផងដែរថា ក៏មានក្រុមហ៊ុនក្រៅផ្លូវការមួយចំនួនបានចរចាជុំវិញគម្រោងសាងសង់នេះ ប៉ុន្តែមិនទាន់មានក្រុមហ៊ុនវិនិយោគផ្លូវការណាថ្មីមកចរចាទេ។
គួរជម្រាបថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុនChina Power ទទួលការសាងសង់គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន ដែលមានទីតាំងស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង។ ព្រលានយន្ដហោះនេះ គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ហើយតាមការប៉ាន់ស្ថានអាចនឹងប្រើថវិកាវិនិយោគប្រមាណជាង៨០លានដុល្លារ៕
May be an image of 1 person and standing
adm

Leave a Reply

Your email address will not be published. Required fields are marked *