ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឯកឧត្ដម ប៉ាន សូរស័ក្តិ៖ កម្ពុជា នឹងនាំចេញអង្ករ ២៥០០ តោនទៀតទៅហ្វីលីពីន ក្នុងបំណាច់ខែមិថុនា

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា បន្ទាប់ពីកម្ពុជា បាននាំចេញអង្ករទៅហ្វីលីពីន នៅក្នុងចុងខែឧសភាកន្លងទៅ ក្នុងបរិមាណចំនួន ២ ៥៧៥ តោន ទទួលបានជោគជ័យ នាពេលនេះកម្ពុជាគ្រោងនឹងនាំចេញបន្តទៅហ្វីលីពីន បរិមាណ ២ ៥០០តោនទៀត នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្ដម ប៉ាន សូរស័ក្តិ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធការបើកទីផ្សារអង្ករកម្ពុជា ទៅប្រទេសហ្វីលីពីន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយលោកបានបញ្ជាក់ថា កម្ពុជាសម្រេចបាននូវជំហ៊ានថ្មីមួយទៀត ក្នុងការបើកទីផ្សារ ជាពិសេសទីផ្សារប្រទេសហ្វ៊ីលីពីន ដែលជាទីផ្សារដ៏មានសក្តានុពល សម្រាប់វិស័យស្រូវ-អង្ករនេះ។

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *