ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ ៩៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២០ខែសីហា ឆ្នាំ២០២៣

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៩៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន៩៩នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ១៧នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ៤៤នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ៩ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ២១៥,០ក្រាម និង ១៥កញ្ចប់តូច។ -កេតាមីន (Ke) = ២៨១,៧០ក្រាម។
លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *