ព័ត៌មានសន្តិសុខសង្គម

សំណើសុំកាប់ដើមឈើ ចំនួន១ដើមបែរជា កាប់ដើមឈើទាល ដែលដាំក្នុងសម័យបង្កើតក្រុងស្វាយរៀង ត្រូវបានកាប់អស់ជិត២០ដើម

ករណី​កាប់​ដើមឈើ​ទាល​នេះ​កើតឡើង​៣​ថ្ងៃ​មកហើយ​គឺ​ចាប់តាំងពី​ថ្ងៃទី​០៧-​ទី​៨ ខែសីហា ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី​០៩ ខែសីហា​នេះ អស់​ចំនួន​២០​ដើម​រាប់ទាំង​ដើម​តូច​និង​ធំ​។

ទាក់ទិន​ករណីនេះ​ដែរ លោក ខៀវ សំអុល ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្វាយរៀង​បានអោយ​ភ្នាក់ងារ​យក​ព័​ត៌មាន​ដឹងថា​: ដោយ​ដើម​ឈើទាល នៅក្នុង​បរ​វេណ​នៃ​មន្ទីរអប់រំ​នេះ ជា​ទ្រព្យសម្បត្តិ​របស់​មន្ទីរ លោក​មិនបាន​សុំ ទៅខាង​ក្រៅ​ទេ​។

-​ទី​១ ដើមឈើ​ទាល​២​ទៅ​៣​ដើម គឺ​នៅ​ជិត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​របង​មន្ទីរ​មានការ​ភ័យខ្លាច ដើមឈើ​បាក់​រលំ​សង្កត់​លើផ្ទះ​គាត់ ទើប​កាប់​ចេញ​២​ទៅ​៣​ដើម​។​

-​ទី​២ ដើមឈើ​ទាល​០៣​ដើម​ទៀត គឺ​នៅ​គៀក​និង​អាគារ នៃ​មន្ទីរ ពេល​មាន​ខ្យល់​មក​ខ្លាំង​បាក់មែក​ធ្លាក់​លើដំបូល​បែក​ក្បឿង​បង្ក​ឲ្យ​ទឹក​ហូរ​ស្រក់​ខូច​ពី​ដាន​អគារ ទើប​កាប់​ចេញ​។

-​ទី​៣ ហើយ​ចំពោះ​ដើមឈើ​ទាល​ជាង​១០​ដើម​ទៀត គឺ​កាប់​ចេញ​យក​ទីធ្លា សាងសង់​សំណង់ ដោយ​មន្ទីរ មាន​គម្រោង​រៀបចំ សាងសង់​អាគារ​សម្រាប់​កីឡាករ​ស្នាក់នៅ ដាក់​សម្ភារៈ​កីឡា និង​គម្រោង​សាងសង់ ទីលានកីឡា បា​ស្កេ ​(​ប៉ាល់​បោះ​) កន្លែង​បោះ​ប៉ូល និង​រោង​ចំណតរថយន្ត​។​

លោក ខៀវ សំអុល ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​បន្តទៀតថា ដើមឈើ​ទាល​មេះ​លក់​ក្នុង​១​ដើម​បាន​៣០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​ប៉ុណ្ណឹង ហើយ​លោក​យកប្រាក់​គ្រាន់​ធ្វើការ​អភិវឌ្ឍន៍ នៅក្នុង​មន្ទីរ​ដូច​បាន​រៀបរាប់​ខាងលើ​។

ទាក់ទិន​រឿងរ៉ាវ​នេះដែរ ឯកឧត្តម តូច ប៉ូ​លី​វ៉ា​អភិបាលរង​ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ករណី​លោក​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​កាប់​ដើមឈើ​ទាល ជិត​២០​ដើម​នេះ ឯកឧត្តម​មិនបាន​ដឹង​ទេ ហើយ​មន្ត្រី​ជំនាញ​ក៏​មិន​បានដឹង​ដែរ​។

ឯកឧត្តម​បាន​បន្តថា កន្លងមក​លោក​ប្រធាន​មន្ទីរអប់រំ បានដាក់​សំណើ​មករ​ដ្ឋ​បាល​ខេត្តស្វាយរៀង សុំ​កាប់​ដើមឈើ ចំនួន​១​ដើម ដែល​នៅ​ខាងមុខ​មន្ទីរ ជិត​របង​ក្បែរ​ផ្លូវជាតិ​លេខ​១ ដោយ​បញ្ជាក់​មូលហេតុ​ថា ប៉ះ​បង្គោល​ខ្សែភ្លើង និង​ខ្សែភ្លើង​អគ្គីសនី ទើប​ឯកឧត្តម​អភិបាលខេត្ត អនុញ្ញាតឲ្យ​កាប់​ចេញ​តាម​សំណើ ចំពោះ​កាប់​ដើម​ផ្សេងទៀត គឺ​រដ្ឋបាលខេត្ត​មិនបាន​ដឹង​ទេ​។

ចំណែក​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្វាយរៀង​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា សង្ស័យ​លោក​ប្រ​ធាន​មន្ទីរអប់រំ​លោក​យល់​ច្រឡំ ស្តី​ពី​ច្បាប់​ភូមិបាល ហើយ​មើលទៅ ដោយ​លោក​មានប្រសាសន៍ថា ដីឯកជន​របស់​មន្ទី​រ ទើប​លោក​សម្រេច​ចាត់ចែង បែបនេះ​។

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្តថា ដីឯកជន​របស់​រដ្ឋ (​ដី​កម្មសិទ្ធិ​របស់​មន្ទីរ សាមី​គ្រប់គ្រង​) ចំពោះ​ដើមឈើ ធំៗ ឈើប្រណិត គឺជា​ទ្រព្យសម្បត្តិ​សារ​ធា​រណៈ​របស់​រដ្ឋ ដែល​មាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ ជា​អ្នកគ្រប់គ្រង បើ​មន្ទីរអប់រំ មាន​គម្រោង រៀបចំ​ដី សាងសង់​អគារ ឬ​អភិវឌ្ឍន៍​នៅ​លើដី​ក្នុង​បរិវេណ​នៃ​មន្ទីរ សាមី​របស់​ខ្លួន​ត្រូវតែ ដាក់សំណើ​ទៅ​ឯកឧត្តម​អភិបាលខេត្ត រួច​ដើមឈើ​ទាំងអស់​ត្រូវ​ដាក់​ដេញថ្លៃ យក​ថវិកា​ចូល​រដ្ឋ មិន​គួរ​កាប់​ដើមឈើ​ទាល តូច​-​ធំ រហូត​ជិត​២០​ដើម​លក់​យកប្រាក់​ដោយ​គ្មាន​ការស្នើ​សុំ និង​ដាក់​ដេញថ្លៃ​បែបនេះ​ទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *