ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

សម្តេច សាយ ឈុំ៖ សមាជិកបក្សត្រូវវាយបកឲ្យចំគោលដៅទៅពួកអគតិក្នុងសមរភូមិឌីជីថល

ខណៈពួកអគតិ បានយកប្រព័ន្ធឌីជីថល បំប៉ោងព័ត៌មានក្លែងក្លាយផ្ទុយពីការពិត ចោទប្រកាន់មកលើ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជា សម្តេចវិបុល​សេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្សប្រជាជន និងជាប្រធានគណៈប្រចាំការ​នៃ​គណៈអចិន្រ្តៃយ៍​គណៈកម្មាធិការកណ្តាល បានជំរុញដល់សមាជិក-សមាជិកាបក្ស ត្រូវវាយបក​ទៅវិញឲ្យឆាប់រហ័ស និងចំគោលដៅ ដើម្បីកុំឲ្យប្រជាពលរដ្ឋមាន ការភ័ន្តច្រលំមក​លើ​រាជ​រដ្ឋាភិបាល។
មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលាស្តីពី«ការចែករំលែក និងការ​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​ព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» ​នៅថ្ងៃទី១៤ ​ខែសីហាម្សិលមិញ ស្ថិតក្នុងទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍​គណៈកម្មាធិការ​កណ្តាល បានថ្លែងថា តួនាទីដ៏​សំខាន់របស់គណៈចលនាមហាជន​នៃ​គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា ​គ្រប់ជាន់ថ្នាក់ និងយន្តការបក្សនានា​ក្នុងការ​អនុវត្តតួនាទីភារកិច្ចប្រកបដោយឆន្ទះមោះមុត​ និងទទួលខុសត្រូវខ្ពស់ គឺជាការចូលដ៏​មាន​សារៈ​សំខាន់ ក្នុង​ជ័យជំនៈរបស់គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់អាណិត្តទី៥ ឆ្នាំ២០២២ ​កាលពីខែមិថុនាកន្លងទៅ ដែលបានធ្វើឱ្យគណបក្ស​ប្រជាជន​កម្ពុជាទទួលបានសំឡេងគាំទ្រស្មើនឹង ៧៤.៣២% ​នៃសន្លឹកឆ្នោតបានការសរុប។​ ជ័យជំនេះ បង្ហាញថា បក្សប្រជាជនកម្ពុជា នៅតែជាគណបក្សនយោបាយតែមួយគត់ ដែល​ប្រជាជពលរដ្ឋ​ជឿទុក​ចិត្តលើការដឹកនាំ​ទាំង​ថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ។
យ៉ាងណាក្តី ជាមួយជោគជ័យនេះ មជ្ឈដ្ឋានជនអគិតនៅតែបន្តធ្វើសកម្មភាពជាប្រចាំ​តាម​រយៈការ​ផ្សព្វផ្សាយ វាយប្រហារឥតឈប់ឈរពីចំណុចអវិជ្ជមាន ​បំភ្លៃព័ត៌មានមួលបង្កាច់មកលើ​រាជ​រដ្ឋាភិបាល ​ជាពិសេសធ្វើឡើងតាមប្រព័ន្ធឌីជីថល ​ក្នុងន័យនេះ ​សម្តេចវិបុលសេនាភក្តីសាយ ឈុំ បានជំរុញដល់សមាជិក-សមាជិការបក្សប្រជាជនត្រូវវាយបកទៅឲ្យបានរហ័សក្នុងសមរភូមិឌីជីថល ដោយ​តាក់តែងខ្លឹមសារ ​ដែលមានលក្ខណៈទាក់ទាញ ខ្លីខ្លឹម ​និងច្បាស់លាស់ ដើម្បីងាយ​បញ្ជ្រាប​ដល់ប្រជាជន ជឿទុកចិត្ត ​និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល៕
adm

Leave a Reply

Your email address will not be published. Required fields are marked *