ព័ត៌មានសន្តិសុខសង្គម

ក្រោយមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បុរស​ម្នាក់​ស្លា​.​ប់​បន្ទប់​ផ្ទះសំណាក់ ដោយមិនដឹងមូលហេតុ?

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​យ៉ាង​យកចិត្តទុកដាក់​រយៈពេល​មួយ​ព្រឹក គឺ​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២១ របស់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​ជំនាញ​លើ​សាកស​.​ព​បុរស​ជនជាតិ​ស្វី​ត​លេ​ន ដែល​បាន​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​មាន​.​មាន​» ស្ថិត​នៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង រួច​មក ជា​លទ្ធផល​បាន​បញ្ជាក់​ថា ជនជាតិ​បរទេស​រូប​នោះ មាន​ជំងឺហឺត​ប្រចាំ​កាយ ដែល​បណ្ដាល​អោយ​ស្លា​.​ប់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​នេះ ។

សូម​រំលឹក​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​គេ​បាន​ប្រទះ​ឃើញ​បុរស​ជនជាតិ​ស្វី​តលែ​ន​ម្នាក់​មានឈ្មោះ បូ​រី ផា​ទ្រី​ក​អូ​លី​វី បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​មាន មាន​» ។ ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ខ្សែ​មួយ​យប់​ទល់​ភ្លឺ ទើប នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា​នេះ សមត្ថកិច្ច​ជំនាញ ព្រមទាំង​ក្រុម​គ្រូពេទ្យ បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ ក្នុង​នោះ​ក៏​មានការ​យក​សំណាក​ធ្វើតេស្ត​រហ័ស​រក​វិជ្ជមាន​កូ​វី​ដ​១៩ ផង​ដែរ ។

សូម​រំលឹក​ទៀត​ថា ជា​លទ្ធផល សមត្ថកិច្ច និង​មន្ត្រី​ជំនាញ បាន​អះអាង​ថា បុរស​ជនជាតិ​បរទេស​រូប​នោះ គឺ​បាន​ស្លា​.​ប់​ដោយសារ​តែ​ជំងឺហឺត ដែល​បាន​ឈឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ ។ ក្រោយ​ពេល​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច សមត្ថកិច្ច​ក៏​បាន​រៀបចំ​វេច​ខ្ចប់​ស​.​ព​បញ្ជូន​ទៅ​រក្សា​ទុក រួច​ផ្តល់​ជូន​ទៅ​ស្ថានទូត​ស្វី​តលែ​ន ប្រចាំ​កម្ពុជា នឹង​បញ្ជូន​ស​.​ព​ជន​រង​គ្រោះ​ទៅ​ប្រទេស​ដើម​កំណើត​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​រំលឹក​ទៀត​ថា ៖ មិនឃើញ​បុរស​ម្នាក់​ចេញពី​បន្ទប់ ឆ្ងល់​ពេក​នាំ​គ្នា​អើត​មើល និង​ស្រែកហៅ ទើប​ដឹង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *