ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ក្រសួង​សាធារណការ ប្រកាសប្រាប់​អង្គភាព​ដែល​មាន​បំណង​បន្ត​អាជីវកម្ម​វិស័យ​ផ្លូវ​ថ្នល់ មក​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ

ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ១៨ ខែកក្កដានេះ បានជូនដំណឹងដល់បណ្តា​អង្គភាព​រដ្ឋ និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់បន្តប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវមកសើ្នសុំចុះបញ្ជី និងការបន្តសុពលភាពអាជ្ញាបណ្ឌផ្លូវថ្នល់​ប្រកបអាជីវកម្មលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រសួង។

សេចក្ដីជូនដំណឹងលើកឡើងថា “គ្រប់បណ្តា​អង្គភាព​រដ្ឋ និងក្រុមហ៊ុនឯកជន ដែលមានបំណងចង់បន្តប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវមកសើ្នសុំចុះបញ្ជី និងការបន្តសុពលភាពអាជ្ញាបណ្ឌផ្លូវថ្នល់​ប្រកបអាជីវកម្មលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការបើកមន្ទីពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើរសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើរសុំអាជ្ញាបណ្ឌប្រកបអាជីវកម្ម ដែលកំណត់ដោយក្រសួង”៕

adm

Leave a Reply

Your email address will not be published. Required fields are marked *