ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងនាយកលេខាធិការដ្ឋានវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ……….

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី Philomena Gnanapragasam នាយកលេខាធិការដ្ឋាននៃវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី។

 

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងចំណោមប្រទេសជាសមាជិក ជាពិសេសការពង្រឹងសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។

 

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងតំណាង AIBD ក៏បានឯកភាពរួមគ្នាគិតគូរនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់ប្រទេសជាសមាជិក និងគម្រោងសកម្មភាពលម្អិត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំសំខាន់ៗនាពេលខាងមុខ ជាពិសេសសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ (20th Asia Media Summit) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

 

គួរគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងទទួលរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០ នៅទឹកដីខេត្តសៀមរាប ហើយនេះជាលើកទី២ បន្ទាប់ពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាជាលើកដំបូងក្នុងការរៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី១៦នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនោះមានអ្នកចូលរួមប្រមាណជាង៦០០នាក់ មកពីបណ្តាប្រទេសចំនួន៤៣៕

—————

adm

Leave a Reply

Your email address will not be published. Required fields are marked *