ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមអ្នករត់ម៉ូតូកង់បីរាប់រយនាក់ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានយកម៉ូតូកង់បីមកចតប្រមូលផ្តុំគ្នាពេញផ្លូវលេខ៥៧២ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះ ។
ពួកគាត់បានមកប្រមូលផ្តុំគ្នាមុខក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ-ក Pass App Technologies Co – Ltd ដើម្បីសុំស្នើរឲ្យក្រុមហ៊ុន ធ្វើការដំណើរការ និងApdateប្រព័ន្ធឡើងវិញ ខណ:មានភ្ញៀវប៊ុកឃីង ទៅកាន់ពួកគាត់តែappរបស់ក្រុមហ៊ុន មិនដំណើរការរយៈពេល៣ទៅ៤ថ្ងៃមកហើយ។
ទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋដែលរស់នៅទីនោះ មានការមិនសប្បាយចិត្តជាមួយក្រុមហ៊ុន និងក្រុមអ្នករត់ម៉ូតូកង់បីដែលបានយកកង់បីរបស់ពួកគាត់ ចតពេញតែផ្លូវធ្វើឲ្យអ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ រកផ្លូវចេញចូលពុំរួចនោះទេ។
ដោយឡែកក្រុមអ្នករត់ម៉ូតូកង់បីបានរអ៊ូរទាំថា ក្រុមហ៊ុនPass app យកភាគរយពីពួកគាត់ហើយ បែរជាបិទប្រព័ន្ធធ្វើឲ្យភ្ញៀវប៊ុកឃីងលែងចូល ធ្វើឲ្យពួកគាត់ពិបាករកលុយ ដើម្បីចិញ្ចឹមក្រពះ និងបង់ឲ្យក្រុមហ៊ុនផងដែរ៕