ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនឪពុកចិត្តឆៅម្នាក់ ដែលស្រវឹង ប្រើអំពើហិង្សាដោយបោកកូនទៅនឹងជញ្ជាំង

មណ្ឌលគិរី ៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើងដោយ (ឪពុកបង្កើតបានប្រើអំពើហិង្សា ដោយបោកកូនទៅនឹងជញ្ជាំង) ករណីខាងលើនេះបានកើតឡើង នៅចំណុចផ្ទះ ឈ្មោះ ត្រិ ព្រេត អាយុ២៣ឆ្នាំ ជនជាតិភាគតិច (ព្នង) រស់នៅភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ត្រូវជាឪពុកបង្កើតកុមាររងគ្រោះ។

កុមារដែលរងគ្រោះមាន ឈ្មោះ យាប ភេទ ប្រុស អាយុប្រហែល០៣ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ត្រូវជាកូនរបស់ជនសង្ស័យ (រងរបួស ៖ បាក់ដៃ ពកថ្ងាស់ ឈាមច្រមុះ និងបែកមាត់)។

មូលហេតុបង្ក៖ ជនសង្ស័យផឹកស្រាស្រវឹង ខឹងប្រពន្ធវាយកូន ហើយនិយាយប្រាប់ប្រពន្ធថា បើខ្ញុំវាយកូន ខ្ញុំវាយមិនតិចទេ ក្រោយមកជនសង្ស័យ ក៏ចាប់កូនដោយដៃម្ខាងចាប់ជើងទាំង និងដៃម្ខាងទៀតចាប់កកូន រួចបោកទៅនឹងជញ្ជាំង។

ដោយឡែក លោកស្រី ឧត្តមសេនីយ៍ត្រី ហ៊ួន គឹម ហេង ស្នងការរងទទួលការងារផែនជួញមនុស្ស (យេនដ័រ)ដំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម÷

-អង្ករ ៥០ គីឡូក្រាម។ – មីកំប៉ុង០២យួរ ។ – ត្រីខ កំប៉ុង ០២ យួរ។ – មុង ចំនួន ០៥។ – ភួយ ចំនួន ០៣។ រួមទាំងថវិការចំនួន ២២,០០០០ (ម្ភៃពីរម៉ឺនរៀល)បានប្រគល់ជូនដល់ម្ដាយរបស់កុមាររងគ្រោះផ្ទាល់ដោយអំពើហឹង្សា។

ចំណែកឯជនដៃដល់ជាឪពុក ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *