ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

​ក្រសួង​ធនធានទឹក​និង​ឧតុនិយមបានប្រកាសថាសមុទ្រចិន​ខាងត្បូង​បានក្លាយ​ទៅជា​កូន​ព្យុះ​ទី​៣​ឈ្មោះ​ចា​បា​បង្កឱ្យមាន​ខ្យល់​ខ្លាំង​នៅ​កម្ពុជា​​

ភ្នំពេញៈ​វិ​សម្ពាធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បានក្លាយ​ទៅជា​កូន​ព្យុះ​ទី​៣​ឈ្មោះ​ចា​បា (CHABA) មានដំណើរ​អែប​ខាងកើត​កោះ​ហៃណាំ​ទៅរក​ដីគោក​ប្រទេស​ចិន ហើយ ព្យុះ​នេះ​នឹង​ទៅដល់​ដីគោក​នៅ​ល្ងាច​ថ្ងៃទី​០២​ខែកក្កដា ក្នុងពេល​វា​នៅក្នុង​សមុទ្រ​បង្កឱ្យមាន​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា និង មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​មធ្យម ទៅ​បង្គួរ​នៅ​តំបន់​មាត់សមុទ្រ ខ្ពង់រាប​ភាគ​ខាងជើង​និង​ខ្ពង់​រាម​ភាគ​ឦសាន​។​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែមិថុនា នៅ​ភ្នំពេញ​នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​បណ្ដាញព័ត៌មានឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២២​ថា​វិ​សម្ពាធ​(TD) នៅក្នុង សមុទ្រ​ចិន ខាងត្បូង​បានក្លាយ​ទៅជា​កូន​ព្យុះ​ទី​៣​ឈ្មោះ​ចា​បា​(CHABA)​មានដំណើរ​អែប​ខាងកើត​កោះ​ហៃណាំ​ទៅដល់​ដីគោក​ប្រទេស​ចិន​នៅ​ល្ងាច​ថ្ងៃទី​០២​ខែកក្កដា​។​
អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា​នៅពេល​ព្យុះ​នេះ​កំពុងមាន​សកម្មភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ធ្វើឱ្យមាន​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ​នៃ​ប្រទេស កម្ពុជា​ជាមួយនឹង​ការធ្លាក់​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​ភាគ​ឦសាន​។ ឯ​តំបន់​ទំនាប​កណ្តាល​ក៏មាន​ភ្លៀង​ដែរ តែ​មិន​ធ្លាក់​រាយប៉ាយ​សព្វ​ទីកន្លែង​នោះទេ​។ នៅ​ភ្នំពេញ​ល្ងាច​ថ្ងៃទី​៣០​មិថុនា​នេះ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​
លោក​ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា​កូន​ព្យុះ​ទី​៣​នេះ មិន​នាំមក​នូវ​បរិមាណ​ទឹកភ្លៀង​ច្រើន​ដល់​ប្រទេស​កម្ពុជា​និង​តំបន់​អាង​ទន្លេមេគង្គ​នោះទេ ដោយសារ​នៅ ពេល​ព្យុះ​ដើរទៅ​ជិត​ដល់​ដីគោក​មាន​ព្យុះ​ថ្មី​មួយទៀត​បានកើត​មាននៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ហើយ​បាន​ស្រូប​ទាញ​ព្យុះ​ទី​៣​ដែលមាន​ដំណើរ​ចូល​ជ្រៅ​ទៅលើ​ដីគោក​មុននឹង​រលាយ ទៅវិញ​។​
ក្រោយពេល​ព្យុះ​ចា​បារ​លាយ​លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា​នៅ​ខេត្ត​ព្រះសីហនុ​និង​ខេត្តកោះកុង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៥​ខែកក្កដា​។​តំបន់​ផ្សេងទៀត​ក៏មាន​ភ្លៀង​ដែរ តែ​មិន​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ តែ​គ្រប់​ទីកន្លែង​នោះទេ​។​
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​ធាតុអាកាស​ធាតុ សម្រាប់​ពីថ្ងៃ​ទី​២៩​ដល់​ថ្ងៃទី​៥​ខែ​កក្ក ដា ឆ្នាំ​២០២២​ថា​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូសបន្លាយ​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ​និង​វៀតណាម​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយទៀត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​នឹង​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី​៣​ដោយមាន​ដំណើរ​ឆ្ពោះទៅកាន់​កោះ​ហៃណាំ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *