Related Articles
អគ្គិភ័យបំផ្លាញផ្ទះមួយកន្លែងដោយសារម្ចាស់ផ្ទះដាក់សាកថ្មទូរស័ព្ទចោល របួសមនុស្សម្នាក់
ខេត្តសៀមរាប ៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយកន្លែង ដែលបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ពីឆ្នាំងសាកទូរស័ព្ទដាក់លើពូក ។ គ្រោះអគ្គិភ័យនេះ កើតឡើងនៅ វេលាម៉ោង០៣និង៥០នាទីទៀបភ្លឺរំលងអធ្រាត្រឈានចូល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រុមទី ៩ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។ លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ បានបញ្ជាក់ថា ករណីនេះកើតឡើងដោយឆ្លងចរន្តអគ្គិសនីពីឆ្នាំងសាកទូរស័ព្ទដៃដែលម្ចាស់ឈ្មោះ ហួង ព្រហ្មស៊ីថា ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ សាកទុកចោល ជាហេតុបណ្តាលឲ្យខូចខាតទាំងស្រុង ១០០% រួមមាន ៖ ផ្ទះទំហំ ៨ម x ១២ម មានចំនួន ០៦ បន្ទប់ ស្នាក់នៅចំនួន ០៥ គ្រួសារ (ជួលបន្ទប់ចំនួន ០៣ គ្រួសារ) ផ្ទះធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី , ផ្ទះ១ខ្នង ខូចខាតទាំងស្រុង ៨មx១២ម ផ្ទះឈើលើ […]
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាង អូស្ត្រាលី-កម្ពុជា
នារសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងដ៏ល្អរវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានសម្តែងនូវការអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការ ដែលសម្តេចធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នាថ្មីៗ នៅប្រទេសអូស្រ្តាលី ។ ទន្ទឹមនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង […]
ម៉ូតូបំពាក់សុីម៉ាំងបំពងសម្លេងខ្លាំង បង្កម្លេងរំខានចំនួន ១៣គ្រឿងត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការចាប់ឃាត់ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១
ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩:០០នាទី កម្លាំងជំនាញផ្នែក-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូច ចំនួន០៣គ្រឿង នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅចំពោះមុខកម្លាំងកម្លាំងជំនាញផ្នែក-ប៉ុស្តិ៍ បន្តសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ដើម្បីអនុវត្តក្នុងការបង្រ្កាបម៉ូតូខាងលើជាប់ជាប្រចាំ ដែលតែងតែបង្កការរំខានដល់ការសម្រាក និងការរស់នៅរបស់ប្រជាពលរដ្ឋ ៕