ក្រចេះ : រថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿង បើកបុ.កបារ៉ាស់យោធាការពារព្រំដែន ប៉ះរថយន្តអធិការដ្ឋានរដ្ឋបាលព្រៃឈើ កំពុងស្ទាក់បង្រ្កាបបណ្ដាលឱ្យខ្ទេ.ចមួយចំហៀង កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចលើផ្លូវគ្រួសក្រហម ចូលទៅច្រកព្រំដែន អូរលាវ ហៅដេ១ ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តសាំងយ៉ុងកែច្នៃដឹកឈើមួយគ្រឿងបម្រុងនឹងដឹកឈើ ទៅលក់នៅព្រំដែន ប្រទេសវៀតណាម។ ពេលនោះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើក៏បានចុះបង្ក្រាប។ ស្របពេលកំពុងតែចុះបង្រ្កាបរថយន្តដឹកឈើនោះ មិនបានឈប់ទេ បើកបុ.កបារ៉ាស់យោធាការពារព្រំដែន និងបុ.ករថយន្តរបស់អធិការមេគង្គនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើ កំពុងស្ទាក់បង្ក្រាបនៅបារ៉ាស់យោធា។
រថយន្តដឹកឈើ បន្ទាប់ពីបុកបារ៉ាស់កៀររថយន្តអធិការមេគង្គភ្លាម ក៏ដា.ច់កង់ក្រោយទៅមុខលែងរួច។ ភ្លាមនោះ អ្នកបើកបររថយន្តដឹកឈើ គេចខ្លួនបាត់។




