ប៉េកាំង, ចិន)៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជិនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន នៅផ្ទះភ្ញៀវរដ្ឋ Diayutai រដ្ឋធានីប៉េកាំង ប្រទេសចិន។ ក្នុងជំនួបជាថ្មីលើទឹកដីមហាមិត្តចិន សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជិនពីង បានបង្ហាញការនឹករលឹក និងស្វាគមន៍គ្នាប្រកបដោយភាពស្និទ្ធស្នាលបំផុត៕
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី មិនបានចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន នោះទេ។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ខាងលើ បានបញ្ជាក់ថា ដោយសារកត្ដាផ្ទាល់ខ្លួន គួបផ្សំ ខាន់ ចេសា ត្រូវចូលរួមប្រកួតកម្មវិធី ONE Fight Night 14 នៅលើសង្វៀន ONE Championship នៅប្រទេសសិង្ហបុរី នាចុងខែនេះផងទើបធ្វើឲ្យនាងខកខានចូលរួមប្រកួតការពារមេដាយមាសកីឡាអាស៊ី នៅប្រទេសចិន។ ត្រឡប់មកកាន់ការប្រកួតចំពោះមុខវិញ ដ្បិត ចេសា ខកខានចូលរួមប្រកួតការពារមេដាយមាសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅចិន ក៏ប៉ុន្តែនៅថ្ងៃទី៣០ ខែកញ្ញានេះ នាងនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងកម្មវិធី […]
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តបារាំង Renault លោក Luca de Meo នៅថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុបជំរុញផែនការ “Marshall Plan” ដើម្បីពន្លឿនការអភិវឌ្ឍ និងការប្រើប្រាស់រថយន្តអគ្គិសនី ក៏ដូចជាកាត់បន្ថយការបំភាយឧស្ម័នកាបូន ចំពេលប្រឈមមុខនឹងការប្រកួតប្រជែងពីប្រទេសចិន។ សហភាពអឺរ៉ុបមានគោលដៅបញ្ឈប់ការលក់រថយន្តប្រើសាំងនៅឆ្នាំ២០៣៥ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ប៉ុន្តែទន្ទឹមនឹងការវាយលុកនៃរថយន្តអគ្គិសនីមកពីប្រទេសចិន នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តបារាំង Renault លោក Luca de Meo បាននិយាយថា វិស័យរថយន្តនៅអឺរ៉ុបត្រូវការឱ្យប្រទេសក្នុងប្លុកនេះ បង្កើតយុទ្ធសាស្រ្តឧស្សាហកម្មមួយ ដូចអ្វីដែលខ្លួនបានធ្វើ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផលិតយន្តហោះ Airbus និងដូចអ្វីដែលចិនបានធ្វើដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍរថយន្តអគ្គិសនី (EVs)។