ភ្នំពេញ ៖ ទីតាំងកត់លក់ឆ្នោតវៀតណាមដុះស្លែនៅសង្កាត់ដេប៉ូ៣ល្មើសច្បាប់ត្រូវអាជ្ញាធរខណ្ឌទួលគោកចុះ បង្ក្រាប។ប្រជាពលរដ្ឋក្នុងខណ្ឌទួលគោកបានលើកឡើងថាកន្លងមកមានទីតាំងកត់លក់ឆ្នោតវៀតណាច្រើនកន្លែងណាស់ ពិសេសសង្កាត់ដេប៉ូ៣ សង្កាត់ដេប៉ូ២ ភាគច្រើនមិនបង្ក្រាប តែងមានទម្លាប់ទៅប្រាប់អោយផ្អាកសិនហើយបើកលេងវិញ។
ប៉ុន្តែដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌ វេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានសហការណ៍ជាមួយ កម្លាំងនគបាលខណ្ឌគណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និង នគបាលប៉ុស្តិ៍ បានចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកកត់ឆ្នោត២នាក់ អ្នកចាក់ឆ្នោត៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាមមួយចំនួនទៀត ហើយបានបញ្ជូនមនុស្សនិងវត្ថុតាង ទៅអធិការដ្ឋាននគបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី ជាចុងក្រោយ ទីតាំងខាងលើនេះ ត្រូវបាន កម្លាំងគណៈបញ្ជាការ ធ្វើកំណត់ហេតុបិទជាបណ្ដោះអាសន្នផងដែរ ៕