ព័ត៌មាន

មេធំក្រុមហ៊ុនផលិតថយន្តបារំាង ជំរុញអឺរ៉ុបឱ្យពន្លឿនការអភិវឌ្ឍរថយន្តអគ្គិសនីប្រជែងចិន 

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តបារាំង Renault លោក Luca de Meo នៅថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុបជំរុញផែនការ “Marshall Plan” ដើម្បីពន្លឿនការអភិវឌ្ឍ និងការប្រើប្រាស់រថយន្តអគ្គិសនី ក៏ដូចជាកាត់បន្ថយការបំភាយឧស្ម័នកាបូន ចំពេលប្រឈមមុខនឹងការប្រកួតប្រជែងពីប្រទេសចិន។

 

សហភាពអឺរ៉ុបមានគោលដៅបញ្ឈប់ការលក់រថយន្តប្រើសាំងនៅឆ្នាំ២០៣៥ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ប៉ុន្តែទន្ទឹមនឹងការវាយលុកនៃរថយន្តអគ្គិសនីមកពីប្រទេសចិន នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តបារាំង Renault លោក Luca de Meo បាននិយាយថា វិស័យរថយន្តនៅអឺរ៉ុបត្រូវការឱ្យប្រទេសក្នុងប្លុកនេះ បង្កើតយុទ្ធសាស្រ្តឧស្សាហកម្មមួយ ដូចអ្វីដែលខ្លួនបានធ្វើ ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផលិតយន្តហោះ Airbus និងដូចអ្វីដែលចិនបានធ្វើដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍរថយន្តអគ្គិសនី (EVs)។

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *