ព័ត៌មាន ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិចិនប្រតិកម្មលើអាមេរិកឲ្យបញ្ឈប់ការព្យាយាមបង្ខូចមុខមាត់ និងរាំងខ្ទប់ប្រទេសចិន ហើយលែងមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនតទៅទៀតក្នុងកិច្ចពិភាក្សា Shangri-La

រដ្ឋមន្ត្រីការពារជាតិចិនបានប្រកាសនៅក្នុងកិច្ចពិភាក្សា Shangri-La នាថ្ងៃទី១២ខែមិថុនា និងជាការឆ្លើយតបទៅលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលប្រកាសគាំទ្រកោះតៃវ៉ាន់ថា ចិននឹងធ្វើសង្គ្រាមដល់ទីបញ្ចប់ដើម្បីទប់ស្កាត់កោះតៃវ៉ាន់ប្រកាសឯករាជ្យ ។
រដ្ឋមន្រ្តីការពារជាតិចិន Wei Fenghe នៅថ្ងៃទី១២ខែមិថុនា បាននិយាយថា វាអាស្រ័យតែលើ សហរដ្ឋអាមេរិកប៉ុណ្ណោះក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើងជាងមុន ខណៈបច្ចុប្បន្នវាកំពុងស្ថិតនៅចំណុចដ៏យ៉ាប់យ៉ឺន។
ថ្លែងនៅចំពោះមុខក្រុមប្រតិភូ ដែលចូលរួមកិច្ចសន្ទនាសាងគ្រីឡា (Shangri-La) នៅឯប្រទេសសិង្ហបុរី ដែលជាកិច្ចប្រជុំកំពូលផ្នែកសន្តិសុខប្រចាំនៅតំបន់អាស៉ី លោក Wei បានលើកឡើងយ៉ាងដូច្នេះថា «យើងសូមទាមទារឱ្យភាគីអាមេរិក បញ្ឈប់ការព្យាយាមបង្ខូចមុខមាត់ និងរាំងខ្ទប់ប្រទេសចិន ហើយលែងមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនតទៅទៀត។ ទំនាក់ទំនងទ្វេភាគី មិនអាចប្រសើរឡើងបានឡើយ ប្រសិនបើភាគីអាមេរិកមិនអាចធ្វើដូច្នោះទេនោះ»។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Wei បានជួបពិភាក្សាគ្នាផ្ទាល់ជាលើកដំបូងបំផុតជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅប្រទេសសិង្ហបុរី គិតចាប់តាំងពីការឡើងកាន់អំណាចរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីដើមឆ្នាំ២០២១មក៕ ដោយ៖ ធីរីណា

 

adm

Leave a Reply

Your email address will not be published. Required fields are marked *