ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ រវាងឡាននិងឡានបុកគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តក្រុង គាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់

 

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ៣០ម៉ែត្រស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ។

មុនកេីតហេតុគេឃើញបុរសម្នាក់បានបើករថយន្តបែនដឹកដី ពណ៌ត្រេអុី ពាក់ផ្លាកលេខខេមរភូមិន្ទ01 . 3-1815 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុកជាមួយនឹងរថយន្តក្រុងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3B-8698 បើកបរដោយបុរសម្នាក់រួមនឹងព្រូម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងចំពីមុខពេញទំហឹងបណ្ដាលឱ្យអ្នកបើករថយន្តក្រុងគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ហេីយត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកបុរសជាព្រូរួមដំណើរជាមួយរងរបួសស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីរថយន្តបង្កបែនដឹកដីក៏បានព្យាយាមបើករត់ទៅមុខដែរ តែចៃដន្យរថយន្ដបានរលត់ម៉ាសុីនទៅមុខមិនរួច ពេលនោះតៃកុងរថយន្តបង្កបានបើកទ្វារ បើករត់ផងដែរ តែក៏ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឱ្យសមត្ថកិច្ចយកទៅសាកសួរ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះទៅកន្លែងកើតហេតុ ដេីម្បីធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងរួមនឹងអ្នកបើកបរយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធ

 

adm

Leave a Reply

Your email address will not be published. Required fields are marked *