(ញូយ៉ក)៖រូបគំនូរតារាសម្តែងអាមេរិកស្រីដ៏ល្បីនាទសវត្សឆ្នាំ១៩៥០កញ្ញាម៉ារីលីនម៉ន់រ៉ូ(MarilynMonroe)ដែលផលិតដោយលោក Andy Warhol ត្រូវបានដេញថ្លៃលក់ក្នុងតម្លៃ ១៩៥,០៤ លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
រូបគំនូរមួយផ្ទាំងនេះមានឈ្មោះ Shot Sage Blue Marilyn ដោយសិល្បករផ្នែក Pop Art លោក Andy Warhol ដែលបានផលិតផ្ទាំងគំនូរនេះឡើងនៅឆ្នាំ១៩៦៤ ពោលគឺ២ឆ្នាំក្រោយមរណភាពដ៏ភ្ញាក់ផ្អើលរបស់មហាតារាភាពយន្ត Marilyn Monroe មក។ ក្រុមហ៊ុនដេញថ្លៃ Christie’s បានលក់ដាច់គំនូរនេះក្នុងតម្លៃ ១៩៥,០៤ លានដុល្លារ ដែលជាវណ្ណកម្មសតវត្សរ៍ទី ២០ ដ៏ថ្លៃបំផុតមិនដែលមាន។
យោងតាមក្រុមហ៊ុនដេញថ្លៃChristie’sប្រាក់ចំណូលទាំងអស់នៃការលក់នឹងទៅឱ្យមូលនិធិ Thomas និង Doris Ammann ដែលមានមូលដ្ឋាននៅទីក្រុង Zurich ក្នុងប្រទេសស្វីស ដែលធ្វើការដើម្បីបង្កើតកម្មវិធីថែទាំសុខភាព និងការអប់រំសម្រាប់កុមារជុំវិញពិភពលោក៕