ព័ត៌មាន

សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែលសមត្ថកិច្ចរកឃើញថាគ្មានច្បាប់ នឹងត្រូវកម្ទេចចោលបើរក ឃើញថាជាសាច់ខូចគុណភាព

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ដែលក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរកឃើញ ថាគ្មានច្បាប់ ស្ថិតនៅទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ ទី៤ ខែធ្នូនេះ នឹងត្រូវកម្ទេចចោលបើរកឃើញថា ជាសាច់ខូចគុណភាព។

 

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចូលសាច់ បង្កកចូលមកកម្ពុជា មានការសុំអនុញ្ញាតពីក្រុមហ៊ុនមានបំណងនាំចូលមកលក់ដែលមាននាំមកពីអាមេរិកដែលយើងឃើញដាក់លក់នៅតាមភោជនីយដ្ឋានល្បីៗហើយមានតម្លៃថ្លៃ។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *