ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មនុស្ស​៤នាក់​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀន​នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាលស្រុកព្រៃនប់​នៃស្នងការដ្ឋានខេត្តព្រះសីហនុ​​ បានឃាត់ខ្លួនបុរស​ចំនួន​០៤នាក់​ រួមនឹងគ្រឿងញៀន​មួយចំនួន​។​

បើយោង​តាមប្រភពព័ត៏មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង​២រសៀលថ្ងៃអាទិត្យទី០៣ ខែមេសា ឆ្នាំ២០២២ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចក្នុងផ្ទះ​ស្ថិតក្នុងភូមិពូធឿង ឃុំបិត​ត្រាំ​ង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០៤នាក់នោះមានឈ្មោះ ៖

១-ឈ្មោះ យូ ហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពូធឿង​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​  (ម្ចាស់ថ្នាំញៀន០១កញ្ចប់)។                             ២-ឈ្មោះ គិន ដានី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករសំណង់ មានទីលំនៅភូមិពូធឿង​ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

៣-ឈ្មោះ តុង ផាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​កម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

៤-ឈ្មោះ ឆោម ម៉េងសុឺ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​កម្មកររោងចក្រ​ មានទីលំនៅភូមិពូធឿង​ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​

ចំពោះវត្ថុតាងដកហូតរួមមាន៖

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ ។​                                               -ទូរស័ព្ទដៃចំនួន០៣គ្រឿង ។

ប្រភពដដែលបន្តថា​ លុះដល់វេលាម៉ោង​ ៣រសៀលថ្ងៃដដែល ជនសង្ស័យខាងលើឈ្មោះ យូ ហេង បានសហការជាមួយកម្លាំងជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅក្នុងបន្ទប់ជួលស្ថិតក្នុងភូមិ៣សង្កាត់១ក្រុងខេត្តព្រះសីហនុដោយឃាត់ខ្លួនជនសង្ស័យឈ្មោះកុយសារុនភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៣  សង្កាត់​១ ក្រុង-ខេត្តព្រះសីហនុ​ និងដកហូតវត្ថុតាងរួមមាន ៖

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់ ។                                                -ទូរស័ព្ទដៃចំនួន០១គ្រឿង ។

-ជញ្ជីងថ្លឹងចំនួន០១​គ្រឿង ។​

បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *