ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានបញ្ជាក់ថា

 អ្វីៗដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបាននឹងកំពុងធ្វើនេះ គឺមិនមែនធ្វើដើម្បីបង្ហាញនោះទេ គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ព្រោះថាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការប្រយុទ្ធប្រឆាំងសត្រូវដែលគ្មានរូបរាង យើងខិតខំជម្នះគ្រប់ឧបសគ្គដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ហើយយើងសង្ឃឹមថានឹងយកជ័យជំនះ ហើយស្ថានភាពល្អប្រសើរនឹងវិលមកវិញក្នុងរយៈពេលឆាប់ៗខាងមុខនេះ។
ការបញ្ជាក់នេះ នៅក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអង្គការមូលនិធិនគរទេព នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

 

adm

Leave a Reply

Your email address will not be published. Required fields are marked *