ម្ចាស់ហាង ទូរស័ព្ទដៃយីហោ លី ហេង ព្រោះតែខ្ចៅចំនួន២គ្រាប់ខាត់លុយ ចំនួន៩០០ដុល្លារ
ភ្នំពេញ : ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ទីតាំងនៅហាងលក់ទូរស័ព្ទដៃ យីហោ លី ហេង តាមបណ្តោយផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីហិ.ង្សាមួយដែលកើតឡើងរវាងម្ចាស់ហាងលក់និងជួសជុលទូរស័ព្ទ ជាមួយនឹងភ្ញៀវ ដែលទៅសួរនាំរឿងបាត់ខ្ចៅទូរស័ព្ទ បណ្តាលឲ្យទាស់ពាក្យសម្តីគ្នា ម្ចាស់ហាងបានទាញដំបងដែក មកវា.យលើភ្ញៀវបណ្តាលឲ្យរងរបួសដៃ ខ្លួន និងក្បាលជាច្រើនថ្នេរ។
ជនរងរងគ្រោះមានឈ្មោះ ផន សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ធ្វើសំណង់ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា កាលពីរយះពេលប្រហែល១សប្តាហ៍មុន រូបគាត់
បានយកទូរស័ព្ទទៅជួសជុលក្នុងហាងនោះ រួចយកមកប្រើវិញ ដោយមិនមានការចាប់អារម្មណ៍អ្វីឡើយ រហូតមកដល់ថ្ងៃកើតហេតុ ដោយគាត់បានដកទូរស័ព្ទចេញពីស្រោម ក៏ឃើញបាត់ខ្ចៅចំនួន២គ្រាប់ ក៏បានទៅសួរនាំជាងជួសជុលទូរស័ព្ទ ស្រាប់តែទាស់ពាក្យសម្តីគ្នា ដែលម្ចាស់ទីតាំង ដែលមានយីហោឈ្នោះ លី ហេង ហាងលក់ទូរស័ព្ទដៃទំនើប បានទាញដំបងដែករលាស់មកវា.យជាច្រើនដំបង បណ្តាលឲ្យរងរបួសខ្លួន ដៃ និងក្បាលចំនួន៥ថ្នេរ បណ្តាលឲ្យរងរបួសទៅសម្រាកនៅមន្ទីរពេទ្យ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ជួយអន្តរាគមន៍ភ្លាមៗ កម្លាំងសមត្ថកិច្ចបាន ចុះទៅនាំខ្លួនជនដៃដល់ មកធ្វើការសាកសួរភ្លាមៗ។
បន្ទាប់ពីមានការជួយអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ច នាំមកដល់ប៉ុស្តិ៍នគរបាល ទើបភាគីទាំងសងខាង ព្រមសម្រួបសម្រួលគ្នាមុខសមត្ថកិច្ច ដោយជនដៃដល់ ព្រមចេញថ្លៃសងព្យាបាល និងជំងឺចិត្តដល់ជនរងគ្រោះចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿង នៅប៉ុស្តិ៍ប៉ូលិសតែម្តង៕