ព័ត៌មាន ព័ត៌មានអន្តរជាតិ

នៅថ្ងៃនេះទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង

បរទេស៖ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងកើតប្រទេសអូស្ត្រាលីនៅថ្ងៃទី៧ខែមេសានេះ ។ កម្រិតទឹកភ្លៀងធ្លាក់ក្នុងមួយយប់ស្មើនឹងកម្រិតទឹកភ្លៀងពេញមួយខែ ។ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កឱ្យមានគ្រោះទឹកជំនន់ហើយពលរដ្ឋជាច្រើនក៏ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។

ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី៧ខែមេសាឆ្នាំ២០២២បានផ្សាយថាអាជ្ញាធរអូស្រ្តាលី នៅថ្ងៃទី៧ខែមេសាបានឱ្យដឹងថាភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងបោកបក់លើតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសដែលនាំឱ្យមានទឹកជំនន់ជន់លិចផ្លូវក្នុងទីក្រុងស៉ីដនីភ្លាមៗជាហេតុនាំឱ្យអាជ្ញាធរចេញសេចក្តីណែនាំប្រាប់ឱ្យប្រជាជនតាមទីតាំងខ្លះជម្លៀសខ្លួនដោយព្រមានថានឹងមានភ្លៀងធ្លាក់កាន់តែច្រើនពេញមួយថ្ងៃ។

ប្រជាជនដែលស្នាក់នៅមណ្ឌលថែទាំមួយត្រូវបានជម្លៀសចេញពេញមួយយប់ខណៈដែលក្រុមង្គ្រោះបន្ទាន់បានជំរុញឱ្យប្រជាជនចំនួន៥លាននាក់ក្នុងទីក្រុងស៊ីដនី ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងប្រុងប្រៀបខ្លួនសម្រាប់ការជម្លៀសចេញ។ មកទល់ពេលនេះកម្រិតទឹកភ្លៀងនៅទីក្រុងស៊ីដនីបានកើនឡើងរហូតដល់១,២២៦.៨មិល្លីម៉ែត្រហើយ ពោលគឺច្រើនជាងកម្រិតទឹកភ្លៀងប្រចាំឆ្នាំដែលជាមធ្យមមានចំនួន ១,២១៣មិល្លីម៉ែត្រ។

ទីភ្នាក់ងារឧតុនិយមអូស្រ្តាលីបានបញ្ជាក់ថាតំបន់ឆ្នេរសមុទ្រBondiដ៏ពេញនិយមបំផុតសម្រាប់ទេសចរនៅទីក្រុងស៉ីដនីបានកត់ត្រាកម្រិតទឹកភ្លៀងប្រហែល១៧០មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះហើយក្នុងរយៈពេល២៤ម៉ោងបន្ទាប់កម្រិតទឹកភ្លៀងធ្លាក់នៅទីក្រុងស៊ីដនីអាចនឹងកើនឡើងរហូតដល់១៨០មិល្លីម៉ែត្រ។​

រដូវក្តៅនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសអូស្ត្រាលីត្រូវបានគ្របដណ្ដប់ដោយបាតុភូតអាកាសធាតុ LaNinaដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃកម្រិតទឹកភ្លៀងក្នុងរយៈពេល ២ឆ្នាំជាប់គ្នា។

ក្នុងរយៈពេល៦សប្ដាហ៍ចុងក្រោយនេះភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ភាគខាងកើតនៃប្រទេសអូស្ត្រាលីដោយផ្នែកជាច្រើននៃតំបន់ភាគខាងជើងនៃរដ្ឋញូវសោតវែលនិងតំបន់ភាគអាគ្នេយ៍នៃរដ្ឋឃ្វីនលែន បានកត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *