ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

មន្ត្រី ជំនាញក.ប.ប. បានរកឃើញភេសជ្ជៈកូកាកូឡា​ ជាច្រើន​ត្រូវបានហួសដឺឡេ ដកហូត និងធ្វើការបំផ្លាញចោលខណៈទំនិញចម្រុះខូចគុណភាពពុំមានអនុលោមភាពរំលោភបំពានសិទ្ធិផ្តាច់មុខសរុបប្រមាណ ៤តោន

ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ សាខា ក.ប.ប. រាជធានីភ្នំពេញ ជាពិសេសខេត្តតាកែវបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ភេសជ្ជៈនិងផលិតផលប្រើប្រាស់មិនមែនម្ហូបអាហារនានា នៅតាមផ្ទះលក់ទំនិញផ្សារនិងម៉ាតកាលពីថ្ងៃទី២៩ខែមីនាម្សិលមិញនេះដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តផងដែរ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញបានរកឃើញ ក៏ដូចជាដកហូតនូវទំនិញមិនប្រក្រតី ហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះ សរុបចំនួន ៧.៥គីឡូក្រាម។

យ៉ាងណាមិញ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ មន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញបានធ្វើការចុះត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោកូនក្មេងក្រែងមានការដាក់តាំងលក់ ដោយមិនអនុលោមតាមអនុក្រឹត្យលេខ១៣៣ «ស្តីពីការលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ» ដែលអាចប៉ះពាល់ដល់សុខភាពទារក។ ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញភាពមិនអនុលោមលើផលិតផលម្សៅទឹកដោះគោនោះទេ។

ប្រភពដដែលបន្តថានៅក្នុងថ្ងៃដដែលក្រោមកិច្ចសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយមន្ត្រីសាខាក.ប.ប.រាជធានីភ្នំពេញបានចូលរួមក្នុងប្រតិបត្តិការត្រួតពិនិត្យទំនិញជាប្រភេទសាច់បង្កក នៅក្នុងឃ្លាំង និងមធ្យោបាយដឹកជញ្ជូន ដែលពុំមានភាពអនុលោមតាមបទដ្ឋានគតិយុត្ត ដោយបានធ្វើការឃាត់ទុក និងផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ន។

លើសពីនេះទៅទៀត មន្ត្រីជំនាញ​ បាននាំយកផលិតផលម្ហូបអាហារ ភេសជ្ជៈ ខូចគុណភាព ហួសកាលបរិច្ឆេទ រំលោភបំពានសិទ្ធិផ្តាច់មុខ និងស្រាស(មានលាយសារធាតុមេតាណុល) ដែលបានដកហូតពីទីផ្សារនានា ទៅធ្វើការបំផ្លាញចោល សរុបចំនួន ៦១០គីឡូក្រាម និង ៣,៥៤០លីត្រ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *