(អន្តរជាតិ)៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសបណ្ដេញបុគ្គលិកការទូតបារាំង៣៤នាក់ ចេញពីទីក្រុងមូស្គូ។នេះបើយោង តាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃ ទី១៩ ខែឧសភា ឆ្នាំ២០២២។
ក្រសួងក៏បានប្រកាសថា ខ្លួននឹងបណ្ដេញបុគ្គលិកការទូតអេស្ប៉ាញ ២៧ នាក់នៅទីក្រុងមូស្គូ និង នៅសាំងពេទឺប៊ឺគ។
ដូចគ្នានេះដែរ បុគ្គលិកការទូតអ៊ីតាលី ២៤នាក់នៅក្នុងប្រទេសរុស្ស៊ី ក៏នឹងត្រូវបណ្តេញចេញផងដែរ។
ការប្រកាសនេះ ធ្វើឡើងខណៈដែលរុស្ស៊ីបានចាត់វិធានការស្រដៀងគ្នានេះ ប្រឆាំងនឹងបុគ្គលិកពីរនាក់មកពីស្ថានទូតហ្វាំងឡង់ ក្នុងទីក្រុងមូស្គូកាលពីថ្ងៃអង្គារ។
ការបណ្តេញចេញនេះកើតឡើង ខណៈដែលប្រទេសលោកខាងលិច បានបណ្តេញបុគ្គលិកការទូតរុស្ស៊ីជាការឆ្លើយតបនឹងការឈ្លានពានរបស់ប្រទេសអ៊ុយក្រែន៕