ព័ត៌មានសន្តិសុខសង្គម

សកម្មភាពដឹកជញ្ជូនផលអនុផលជលផលតាំងពីរដូវបិទនេសាទរហូតមកដល់រដូវបើកនេសាទវិញជាអានាធិបតេយ្យមិនមានសមត្ថកិច្ចជំនាញណាចុះបង្ក្រាបឡើយនេះមកពីការបើកភ្លើងខៀវពីសង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

កំពង់ធំ : ថ្ងៃទី ២៤ខែតុលា ឆ្នាំ ២០២០នេះ សកម្មភាពដឹកជញ្ជូនកូនត្រីនុយតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទនៅចំណុច តាមិត ភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដឹកចូលមកឆ្លងកាត់តាមសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាអាណាធិបតេយ្យមិនមានសមត្ថកិច្ចជំនាញចុះបង្ក្រាបឡើយ។

តាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថាការដាក់ស្បៃមុងក្រឡាញឹកចាប់យកកូនត្រីមានជារៀងរាល់ឆ្នាំដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជារដ្ឋបាលជលផលចុះមកបង្ក្រាបទេពីព្រោះពួកគាត់បានឃុបឃិតគ្នាជាមួយរដ្ឋបាលជលផលបានជាមិនមានការបង្ក្រាប។

ដោយឡែក ឡានជាច្រើនគ្រឿងដូចហែរកឋិន ពិសេស ឡាន ចែ ធឿន មេឈ្មួញទិញត្រីល្អិត បទល្មើសនេសាទ ស្បៃក្រឡាញឹក ក្នុងមួយថ្ងៃដឹកជញ្ជូន ២ ទៅ ៣ ជើង ហាក់មិនខ្វល់ពីរឿងមន្ត្រីជំនាញ ចុះបង្ក្រាបសោះ ។សង្កាត់រដ្ឋបាលជលផលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន កំពង់ធំ ប្រហែលជាត្រូវថ្នាំសណ្តំ ចែ ធឿន ហើយ។

ប្រជាពលរដ្ឋសុំសូមណូមពរដល់លោកនាយខណ្ឌរដ្ឋបាលខេត្តកំពង់ឆ្នាំង និង លោកនាយខណ្ឌរដ្ឋបាលជលខេត្តកំពង់ធំ មេត្តាមើលមន្ត្រីក្រោមឱវាទនិងមានចំណាត់ការយ៉ាងណាទៅលើមន្ត្រីរបស់លោកក្នុងនាមជាថ្នាក់ដឹកនាំ។

adm

Leave a Reply

Your email address will not be published. Required fields are marked *