ព័ត៌មានសន្តិសុខសង្គម

ផែនការសម្ងាត់របស់សម រង្ស៊ី: លោក សម រង្ស៊ី បានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា

 ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន។ តាមការអះអាងរបស់ប្រភពព័ត៌មានសម្ងាត់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង បានប្រាប់អំពីផែនការដែលពួកគេទទួលពី សម រង្ស៊ី គឺការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ។
តាមការបញ្ជាក់ពីប្រភពខាងលើបានប្រាប់ថាឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី គឺជាមនុស្សដែលសម រង្ស៊ីទុកចិត្តបំផុតនឹងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលហ៊ុន សែន ការជេរប្រមាថព្រះមហាក្សត្រ, ការរៀបចំផែនការវិលត្រឡប់ប្រទេសកម្ពុជា របស់សម រង្ស៊ី, និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ ទៀតផង។
វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះ គឺដើម្បីបំផ្លាញការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើងទៀនទទួលភាពបរាជ័យ។
សំណូមពរសមត្ថកិច្ច គួរតែស្រាវជ្រាវ និងមានវិធានការលើឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី ដែលបុគ្គលនេះ គឺធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន ដើម្បីបម្រើឱ្យ ផែនការទុច្ចរិតរបស់ចៅហ្វាយនាយរបស់ខ្លួន គឺលោក សម រង្ស៊ី ហើយអ្វីដែល សំខាន់ជាងនេះទៅទៀត បុគ្គលឈ្មោះ ប៊ុត ធារី និងបង្កភាពចលាចលដល់ការ បោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខនេះជាមិនខាន។ ខាងក្រោមនេះគឺជាភស្តុតាងបញ្ជាក់ពីការឃុបឃិតរបស់ សម រង្ស៊ី និង ប៊ុតធារីក្នុងការប្រព្រឹត្តអំពើទុច្ចរិត។
ប្រភព Jasmine Angkor
adm

Leave a Reply

Your email address will not be published. Required fields are marked *