ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្ស៤៥នាក់និង កុមារ​១២​នាក់ ដោយផ្ទុះឆេះ​រថយន្តក្រុង​នៅ​ប៊ុល​ហ្គា​រី !

យោងតាមសារព័ត៌មាន BBC បានចេញផ្សាយថា ៖ មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៤៥​នាក់ ​រួម​មាន​កុមារ​១២​នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ដ៏​រន្ធ​.​ត់​មួយ​នៅ​ពេល​រថយន្តក្រុង​មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ នៅ​ភាគ​ខាងលិច​ប្រទេស​ប៊ុល​ហ្គា​រី​។

គ្រោះ​អកុសល​ដ៏​រន្ធ​.​ត់​នេះ​កើតឡើង​​នា​ថ្ងៃ​អង្គារ ទី​​២៣ វិច្ឆិកា ​នេះ​ នៅ​លើ​ផ្លូវ​ហា​យ​វេ​មួយ ស្ថិត​នៅ​ក្បែរ​ភូមិ Bosnek ភាគ​និរតី​នៃ​រដ្ឋធានី Sofia​។

រថយន្តក្រុង​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចុះ​ឈ្មោះ​នៅ​ប្រទេស​ម៉ា​សេ​ដូ​នៀ​ខាងជើង ហើយ​អ្នកដំណើរ​ភាគច្រើន​គឺ​មក​ពី​ប្រទេស​នោះ​។

អាជ្ញាធរ​ប៊ុល​ហ្គា​រី កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​រថយន្តក្រុង​ត្រូវ​ភ្លើង​ឆាបឆេះ​។

មន្ត្រី​ប៊ុល​ហ្គា​រី​និយាយ​ថា រថយន្តក្រុង​ទំនងជា​បើក​បុក​របាំង​ផ្លូវ មុន ឬ​ក្រោយ​ពេល​វា​ត្រូវ​ភ្លើង​ឆាបឆេះ​។ មនុស្ស​ចំនួន ៧​នាក់​រង​របួស និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​រដ្ឋធានី Sofia​។

លោក Stefan Yanev នាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន​ប៊ុល​ហ្គា​រី បាន​ពណ៌នា​ឧប្បត្តិហេតុ​នោះ​ថា​ជា​សោកនាដកម្ម​ដ៏​ធំ​។

លោក​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​កន្លែង​កើតហេតុ​ដូច្នេះ​ថា «​យើង​សង្ឃឹមថា​យើង​បាន​រៀន​មេរៀន​ពី​ឧប្បត្តិហេតុ​សោកនាដកម្ម​នេះ ហើយ​យើង​នឹង​អាច​ការពារ​កុំ​ឲ្យ​វា​កើតឡើង​ទៀត​នៅ​ពេល​អនាគត​»។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប៊ុល​ហ្គា​រី Minister Boyko Rashkov ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា សាកស​.​ព​របស់​ជន​រង​គ្រោះ​ត្រូវ​ភ្លើង​ឆាបឆេះ​ទាំងស្រុង​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *