ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្ពស់ ដោយបានកត់សម្គាល់ឃើញថា វិស័យអប់រំ កំពុងបោះជំហានទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល ដែលទម្រង់នៃការអប់រំបែបនេះ កំពុងឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥”។ ជាមួយគ្នានេះដែរលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដីបានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាអង្គភាពក្រោមឱវាទមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តគ្រឹះស្ថានសិក្សាគ្រប់កម្រិតលោកគ្រូអ្នកគ្រូដែលបានខិតខំបំពេញកាតព្វកិច្ចក្នុងការអភិវឌ្ឍវិស័យអប់រំដល់សិស្សានុសិស្ស ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ ដែលបានសហការ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សាកន្លងមក និងលើកទឹកចិត្តឱ្យបន្ដសកម្មភាពនេះតទៅមុខទៀត។ សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំត្រូវបានប្រារព្ធឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំការអនុវត្តការងារប្រចាំឆ្នាំធៀបនឹងទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ។ សន្និបាតអប់រំ បានផ្តល់កាលានុវត្តភាពសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាអំពីការបំពេញការងារ កំណត់ពីបញ្ហាប្រឈមជាក់លាក់សម្រាប់ឆ្នាំខាងមុខ និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ លទ្ធផលសន្និបាតអប់រំនឹងផ្តល់ជាធាតុចូលដ៏មានសារសំខាន់សម្រាប់កែលម្អផែនការយុទ្ធសាស្រ្តវិស័យអប់រំ រៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការវិនិយោគសាធារណៈ […]
រាជធានីភ្នំពេញ ៖ ហាងលក់ស៊ុប«ស្មងគោ និងប្រហិតធំ» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ។ ប៉ុន្តែភ្លាមៗនោះបុគ្គលិកហាងរួមទាំងក្រុមចុងភៅ និងអ្នកជិតខាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យរួម និងទុយោទឹកទៅបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុង ។ ចំណែកអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ ក៏បាននាំយករថយន្តពន្លត់អគ្គិភ័យទៅជាមួយផងដែរ ព្រោះព្រួយបារម្ភពីហានិភ័យដែលអាច និងឆេះរាលទៅផ្ទះផ្សេងទៀតតែពេលដែលទៅដល់ភ្លើងបានរលត់ទៅវិញហើយ ។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដើមចមដែលនាំឲ្យមានការឆាបឆេះនោះ គឺបណ្ដាលមកពីធ្លាយទុយោចង្ក្រានហ្គាសធុងធំនៅកន្លែងចុងភៅផ្នែកខាងមុខហាងនោះតែម្ដង ហើយជាសំណាងល្អ ពុំបានបណ្ដាលឲ្យមាននរណាម្នាក់រងរបួសឡើយ ។ នៅមុនពេលកើតហេតុ ខណៈពេលដែលចុងភៅកំពុងចម្អិនស៊ុប ដើម្បីលក់ជូនអតិថិជនពិសា ស្រាប់តែទុយោក្បាលចង្ក្រានហ្គាសបានធ្លាយ ហើយក៏មានការឆាបឆេះចង្ក្រាន និងសម្ភារៈនៅក្បែរនោះយ៉ាងសន្ធោរសន្ធៅឡើងភ្លាមៗតែម្ដង ។ ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយបុគ្គលិក និងក្រុមចុងភៅដែលបម្រើការងារនៅក្នុងហាងព្រមទាំងម្ចាស់ហាង និងអ្នកជិតខាងបាននាំគ្នាពន្លត់ ។ ដោយបានប្រើបំពង់ពន្លត់អគ្គិភ័យច្រើនបំពង់ និងតទុយោទឹកបាញ់ពន្លត់ ហើយជាសំណាងល្អភាពសកម្មក្នុងការពន្លត់នេះបានធ្វើឲ្យភ្លើងរលត់ទៅវិញទាំងស្រុង ។ ដោយឡែកកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ ក៏បាននាំយករថយន្តពន្លត់អគ្គិភ័យទៅជាមួយផងដែរ ។ ព្រោះព្រួយបារម្ភខ្លាចឆេះរាលដាលទៅដល់ផ្ទះផ្សេងទៀត ដែលស្ថិតនៅជិតនោះ ប៉ុន្តែពេលដែលទៅដល់ភ្លើងបានរលត់ទៅវិញហើយ ៕
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិត្យឡាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងការជឿជាក់ថា ផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងការពេញចិត្តទៅវិញទៅមក ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។ ថ្នាក់ដឹកនាំទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម ១០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លាអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ […]