ខេត្តកំពង់ឆ្នាំង នៅថ្ងៃ អង្គារ ៧ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៨.០៩.២០២១ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្ត បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មេីសជលផល ប្រទះឃេីញការធ្វេីនេសាទដោយរបាំងសាច់អួននៅក្នុងភូមិសាស្ត្រស្រុកកំពង់លែង និងស្រុកបរិបូណ៌នៅចំណុចក្បាលកោះទន្លាឃុំប្រឡាយមាស ស្រុកកំពង់លែង និងចំណុចកំពង់ព្រះឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់មកសមត្ថកិច្ចយេីងបានធ្វេីការចុះរុះរេី និងបំផ្លាញចោលវត្ថុតាងនូវនឹងកន្លែង។
ក្នុងករណីបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនខាងលើនេះជាលទ្ធផលកម្លាំងសមត្តកិច្ចយើងសម្រេចបានរួមមាន
-របាំងសាច់អួនចំនួន ៧ កន្លែងប្រវែង ៣៥០ មលូសាច់អួនចំនួន ១២ មាត់-បង្គោល ចំនួន ១២០ ដេីម-និងចាក់លែងត្រីចំរុះ ចំនួន៣០ គីឡូក្រាមចូលបឹងទន្លេសាបវិញ។
ហើយក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះដែរបានប្រើប្រាស់-កម្លាំងសរុប ១០ នាក់-មធ្យោបាយ ០២ គ្រឿង ។
នៅក្នុងឱកាសនោះផងដែរលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទសូមកុំប្រើ ឧបករណ៍ដែលល្មើសច្បាប់ដើម្បីចូលរួមថែរក្សាមច្ឆាជាតិឲ្យ
បានគង់វង្សដល់កូនចៅជំនាន់ក្រោយ៕