ខេត្តបាត់ដំបង ៖ មាន រថយន្ត សាំង យ៉ុង ជាច្រើន គ្រឿង ដែលជា ប្រភេទ រថយន្ត ដឹក ផ្លែឈើ បាន ប្រមូល ផ្តុំគ្នា នៅមុន ស្នាក់ការ គយ ដែលមាន ទីតាំង ក្នុងភូមិ អូរ ដារ ឃុំ អូរ ដារ ស្រុក កំរៀង ខេត្តបាត់ដំបង នៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ ។
យោងតាម ខ្លឹមសារ នៃ ការប្រមូល ផ្តុំគ្នា នោះ គឺ ក្រុម រថយន្ត សាំង យ៉ុង ទាំងអស់ ដែល រក ស៊ី ដឹក ផ្លែឈើ តាម ច្រក អន្តរជាតិ ដូង បានទាមទា រអោយ អង្គភាព គយ ប្រចាំ ច្រក នោះ ធ្វើការ បញ្ចុះតម្លៃ លើ ការយក ប្រាក់ ពី ក្បាល រថយន្ត ដោយសារតែ ពួកគាត់ ដឹក មិនសូវ បាន កម្រៃ ប៉ុន្មាន នោះឡើយ ។
ក្រុម រថយន្ត ទាំង នោះបាន សង្កត់ធ្ងន់ថា ក្នុង មួយ ជើងៗ ពួកគាត់ ត្រូវ បង់អោ យ គ្រប់ ច្រកល្ហក ទោះ តិចក្តី ច្រើនក្តី ដោយឡែក ខាង មន្ត្រី គយ យក រហូតដល់២០ម៉ឺ ន ដែល ធ្វើអោយ ពួកគាត់ មិនអាច រក សល់ បើ កាត់ ទៅលើ ការបង់ ការចាក់ ប្រេង ការហូបចុក ហើយ បើសិនជា ផ្ទុះ កង់ រថយន្ត តែមួយ គ្រាប់ ត្រូវដាក់ ប្លង់ដី ទៅ ធនាគារ ជាមិនខាន។ ចំណុច សំខាន់ គឺ ពួកគាត់ សុំអោយ ខាង ស្នាក់ការ គយ យក ត្រឹម ៥ ម៉ឺ ន សម្រាប់ ក្បាល រថយន្ត មួយគ្រឿង គឺ សមរម្យដែល ពួកគាត់ អាច ទទួលយកបាន ។
ជុំវិញ បញ្ហា នេះដែរ យើង មិនអាច សុំ ការបំភ្លឺ ពី ស្នាក់ការ គយ ស្រុក កំរៀង បាន នោះឡើយ ប៉ុន្តែ ដោយ ឡែក លោក សុខ គឹម ខុន អភិបាលស្រុក កំរៀង បានបញ្ជាក់ យ៉ាងខ្លី ថា រឿង ការតវ៉ា ទាមទារ អោយ មន្ត្រី គយបញ្ចុះតម្លៃ នេះ គឺ មិនទាន់ បានបញ្ចប់ នៅឡើយ ទេ ដោយសារ តែត្រឹម អាជ្ញាធរ ស្រុក និយាយ ទៅ គាត់ មិនសូវ ស្តាប់ ហេតុដូច្នេះ នៅ រសៀលនេះ លោក អភិបាលខេត្ត នឹង ចាត់ អោយ អភិបាល រង ខេត្ត មួយរូប អញ្ជើញ ចុះទៅ ធ្វើការ សម្របសម្រួល ក្នុង រឿងនេះ ៕